អីយ៉ា! បាត់មុខយូរ ស្រាប់តែអន្ទិត ឡុង ចន្ថា រៀបរាប់ជីវិតដ៍កំសត់ ក្រោយសឹក…

ប្រិយមិត្តពិតជាបានស្គាល់ហើយ អន្ទិត ឡុង ចន្ថាដែលធ្លាប់តែជាព្រះសង្ឃពូកែវោហាសព្ទ។ ដោយឡែក បនញទាប់ពីបានសឹករួច ស្រាប់តែថ្មីៗនេះ អន្ទិត ក៍បានឡាយវីដេអូរៀបរាប់ពីជីវិតដ៍កំសត់របស់ខ្លួន បន្ទាប់ពីសឹករួច ដោយសព្វថ្ងៃនេះអន្ទិតជាអ្នករត់ឡាន។ នៅក្នុងវីដេអូនេះ អន្ទិតក៍បានរៀបរាប់ថា សឹកហើយនៅតែផ្ទះ មិនដឹងធ្វើអី មិនចេះធ្វើអី ចេះតែជិះម៉ូតូ ឡាន ចុះឡើងៗ។ ឥឡូវសឹក ដើរលេងសិន ចាំតិចទៀតបួសវិញ

~

អន្ទិតក៍បានបន្តថា៖ “បួសមិនចង់សឹក តែសឹកមិនបួស វាម្យ៉ាងម្នាក់ មួយផ្លូវម្នាក់ ។ អន្ទិត ឡុង ចន្ថា បានបន្តទៀតថា “ពេលគេបួស ទេសនាឲ្យស្តាប់ហើយជេរគេ ដល់ពេលគ្មានអ្នកស្តាប់ អ្នកនិយាយឲ្យសប្បាយចិត្ត តាំងអីណាឲ្យគេបួសវិញ ផ្គាប់ចិត្តមិនត្រូវមែនមនុស្ស!។ ហ៊ឺ! ដល់ពេលបួស ទេសនាសុខៗល្បីល្បាញរន្ទឺទៅ គេថាឯងបួសសន្សំលុយ អ្ហើយមាត់មនុស្សផ្គាប់ចិត្តមិនត្រូវ ខ្ញុំព្រះករុណាខ្ញុំបាទមិនដែលខ្វល់ពីសម្តីមនុស្សទេទានម្ចាស់ សំខាន់រត់ឈ្នួលពីតាកែវទៅកំពង់ធំ តែ១២០០០រៀល បាយទឹកលើតៃកុង ហ្វីលៀសហាលទៀត។”។អន្ទិត ឡុង ចន្ថា បានបង្ហើបឲ្យដឹងថា “អាចនឹងបួសវិញ ក្នុងពេលចូលឆ្នាំ ឬក៏ចូលឆ្នាំហើយចឹងទៅ ហើយបើមិនចឹងទេ ៥ឆ្នាំអីទៀតអញ្ចឹងទៅ តែឥឡូវ ដើរហើរឲ្យឆ្អែតសិន…៕

~




~

Related posts