បើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឱ្យដឹងតថា នារីរូបនោះបានបញ្ចប់ជីវិតខ្លួនឯង ដោយយកខ្សែនីឡុងចងភ្ជាប់ទៅនឹងដើមពុទ្រាក្នុងព្រៃ ហើយត្រូវបានក្មេងៗក្នុងភូមិទៅបេះផ្លែពុទ្ធាក៏ប្រទះឃើញរត់ទៅប្រាប់ឪពុកម្តាយ រួចក៏រាយការណ៍ប្រាប់នគរបាលមូលដ្ឋាន ហើយក្រោយមកស្គាល់ ក៏បានប្រាប់បងប្អូននារីរងគ្រោះរូបនេះតែម្តង ។
នៅវេលាម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ មានករណីចង.កស ម្លាប់ខ្លួនមួយ បានកើតឡើងនៅ ត្រង់ចំណុចដីឡូតិ៍ មួយកន្លែងតាមផ្លូវកែវចិន្តា ក្រុម១២ ស្ថិតក្នុងភូមិ០១ សង្កាត់ជ្រោយចងា្វរ ខណ្ឌជ្រោយចង្វារ។
ដោយឡែកតាមបងស្រីនារីរងគ្រោះរូបនេះ បានឱ្យសមត្ថកិច្ចដឹងថា ប្អូនស្រីខ្លួន មានជំងឺសរសៃប្រសាទប្រមាណជិត១០ឆ្នាំមកហើយ។ ហើយរយៈពេលប្រមាណជិត២ខែក្រោយនេះ នាងក៏បានរត់ចេញពីផ្ទះទៅបាត់ខ្លួន មិនដឹងថា ទៅទីណានោះទេ ក៏ស្រាប់តែទទួលបានដំណឹងពីសមត្ថកិច្ចថា នាងបញ្ចប់ជីវិតខ្លួនឯងតែម្តង។