៩៧ ថ្ងៃ សាយ រត់ ២៤០៨ km និងរកថវិកាបាន ៤៧ ម៉ឺនដុល្លារ ដើម្បីកុមារកម្ពុជា

ប្រិយមិត្តពិតជាស្គាល់ហើយ ១សាយ ដែលជាបុគ្គលមនុស្សធំ៌មួយរូប ដែលបានផ្តួចផ្តើមគំនិតរត់ចម្លាយឆ្ងាយ ដើម្បីរ៉ៃអង្គាសថវិការជួយដល់ការងារសប្បុរសធម៌ផ្សេងៗ។ ដោយឡែក បើតាមគណនីរបស់គាត់បង្ហោះកាលពីម្សិលមិញថា៖ “រំភើបរកពាក្យអ្វីនិយាយគ្មាន ទីបំផុតខ្ញុំអាចធ្វើបានហើយ ២,៤០៨គ.ម រត់ជុំវិញប្រទេសកម្ពុជា 21 ខេត្តក្រុង 97 ថ្ងៃ អរគុណរាល់ការគាំទ្ររាល់ការជ្រុមជ្រែង រាល់ជំនួយ ការឧបត្ថម្ភ ការបរិច្ចាគ ការចូលរួម ការផ្ដល់កម្លាំងចិត្ត ដែលកើតឡើងក្នុងរយៈពេលកន្លងមកនេះ។

~

ខ្ញុំនឹងមិនអាចធ្វើបានទេបើសិនជាខ្វះជំនួយពីអ្នកទាំងអស់គ្នា។ ឥឡូវនេះយើងបានរត់មកដល់ភ្នំពេញហើយ ហើយប្រសិនបើអាចមានអ្នកចង់ទទួលកន្លែងស្នាក់នៅឬបាយទឹក ពួកយើងរីករាយនឹងបន្តនៅជាក្រុមពីរបីថ្ងៃទៀត ហើយគ្រប់ 99 ថ្ងៃដូចដែលបានកំណត់តាំងពីដំបូងនៃរយៈពេលនៃកម្មវិធី រត់ដើម្បីសប្បុរសធម៌ជាមួយសាយ។ ជាចុងក្រោយខ្ញុំបានសាយនិងក្រុមការងារសូមអរគុណ ដល់ក្រុមគ្រួសារសសយកទូទាំងប្រទេស រដ្ឋបាលខេត្ត/ក្រុង ស្រុក បងបងសមត្ថកិច្ច អ្នកគាំទ្រ និងប្រជាជនកម្ពុជាទាំងមូល ដែលបានចូលរួមបរិច្ចាគ និងគាំទ្រដល់ពួកយើង។

~

ជូនពរឱ្យអ្នករាល់គ្នាទទួលបាននូវសេចក្តីសុខ សុខភាពល្អ និងសម្រេចបានគ្រប់ភារកិច្ច។ រត់ដើម្បីសប្បុរសធម៌ជាមួយសាយ រត់ដើម្បីកុមារកម្ពុជា RUNWITHSAI SaiRunCharityKH PhnomPenhArrival”៕

~

Related posts