គួរឲ្យអាសូរណាស់ មួយគ្រួសារគ្នា ៥ នាក់ ត្រឡប់មកពីលេងសាច់ញាតិវិញ ត្រូវជួបគ្រោះធ្លាក់យន្តហោះ

គ្រួសារមួយដែលមានគ្នា ៥ នាក់មកពីកោះ បង់កា ដែលជាកោះមួយនៅភាគខាងកើតនៃកោះស៊ូម៉ាត្រា បានបាត់ខ្លួន និង សង្ស័យថាបាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះ B737-500 របស់ក្រុមហ៊ុន Sriwijaya Air នៅប្រទេសឥណ្ឌូនេស៊ី ។ ក្នុងនោះដែរ ខាងសាច់ញាតិ បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ដោយនិយាយថាបុរសអាយុ ២៦ ឆ្នាំឈ្មោះ Rizki Wahyudi និង ប្រពន្ធរបស់គាត់ឈ្មោះ Indah Halimah Putri អាយុ ២៦ ឆ្នាំ ព្រមទាំងកូនប្រុសអាយុ ៧ ខែរបស់ពួកគេ គឺធ្វើដំណើរនៅក្នុងយន្តហោះដែលបានធ្លាក់ ។

ក្រៅពីនេះម្ដាយ និង បងប្អូនជីដូនមួយរបស់ Wahyudi ក៏នៅលើយន្តហោះនោះដែរ ។ សូមបញ្ជាក់ថា ក្រុមគ្រួសារដែលមានគ្នាប្រាំនាក់នេះ បានធ្វើដំណើរទៅកាន់កោះ Bangka ដើម្បីទៅលេង និងសួរសុខទុក្ខសាច់ញាតិរបស់ខ្លួន ហើយថ្ងៃកើតហេតុនោះពួកេក៏ធ្វើដំណើរត្រឡប់មកផ្ទះវិញនៅភាគខាងលិចកោះកាលីម៉ាន់តាន់ ដោយមកឡើងយន្តហោះនៅក្រុងហ្សាការតា តាមជើងហោះហើរដែលបានធ្លាក់នេះ ។

Related posts