ដើមឆ្នាំ២០២១ គ្រូមន្តអាគមម្នាក់នេះ ចំណាយលុយធ្វើខួបកំណើតអស់ជិត១មុឺនដុល្លារ

ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាសម្តែងនិង គ្រូមន្តអាគមដ៏ល្បីម្នាក់ឈ្មោះថា លោក​គ្រូ ​វង្ស មុនី​រយដាវ ​សាវឌី បានធ្វើខួបកំណើត ដោយចំណាយអស់ថវិកាប្រមាណជា១មុឺនដុល្លារ ដោយមានអញ្ជើញភ្ញៀវកិត្តិយសជាច្រើនហូរហែផងដែរ។

~

ដោយឡែក បើតាមកិច្ចសម្ភាសដោយលោក អុឹម ជីវ៉ា និង គ្រូមន្តអាគមរូបនេះ បានបញ្ចាក់ថាការធ្វើខួបកំណើតនៅភោជនីយដ្ឋានវីហ្វ្រេន ដោយអញ្ចើញភ្ញៀវកិត្តិយសមានយ៉ាងច្រើនកុះករ មានទាំងមិត្តភក្តិ អ្នកសិល្បៈ អ្នកជំនួញ ជាច្រើន ដោយបានចំណាយច្រើនទៅលើ សម្លៀកបំពាក់ មុខម្ហូប ការតុបតែងផ្សេងៗ ដែលចាយប្រាក់អស់ក្បែរ១ម៉ឺនដុល្លារ ដោយសារខួបកំណើតឆ្នាំនេះ លោកសម្រិតសម្រាំងឡើងក្នុងកម្រិតខ្ពស់បន្តិចដោយ ចង់ឲ្យភ្ញៀវកត្តិយសដែលបានបានចូលរួមបានទទួលយកម្ហូបដែលមានរសឈ្ងុយឆ្ញាញ់និង ការតុបតែងកន្លែងដែលមានសោភ័ណភាពមានស្រស់ស្អាតផងដែរ។

~

យ៉ាងណាមិញ ហ្វេនៗនៅក្នុងហ្វេសប៊ុកជាច្រើននាក់ក៏បានជូនពរ លោក​គ្រូ ​វង្ស មុនី​រយដាវ ​សាវឌី​ បន្ថែមនៅក្នុងថ្ងៃកំណើតនេះយ៉ាងច្រើនភ្លូកទឹកភ្លូកដី។


~


Related posts