ជួយស៊ែរផង! អាណិតណាស់! គ្រូពេទ្យក្រីក្រជាងគេបំផុត ដោយសារតែមូលហេតុមួយនេះ

បើតាមគណនីមួយឈ្មោះ Kim Yan Saing ដែលត្រូវជាវេជ្ជបណ្ឌិត ខាងផ្នែគជំងឺមហារីកឈាម បានបង្ហោះលើបណ្តាញសង្គមដោយបានបញ្ជាក់ថាលោកជាពេទ្យ ដែលក្រីក្រជាងគេបំផុត ដោយសារតែលោកមានចិត្តមេត្តា ដល់អ្នកជំងឺដែលមានជីវភាពក្រីក្រខ្លាំង ដោយព្យាបាលមិនគីតថ្លៃហើយថែមទាំងជួយចំណាយថ្លៃអោយទៀត។ បើតាមគណនីនេះបានបង្ហោះថា៖ “ខ្ញុំវេជ្ជបណ្ឌិត សាំង គឹម យ៉ាន សូមជំរាបបងប្អូនជាតិខ្មែរ និងមិត្តភក្តិ រួមជំនាន់ទាំងអស់ ទាំងក្នុងនិងក្រៅប្រទេសអោយបានជ្រាបថា ខ្ញុំគឺជាគ្រូពេទ្យម្នាក់ដែលក្រីក្រជាងគេ នៅលើពិភពលោកយើងនេះ។

~

ប្រហែលមិនជឿខ្ញុំទេ មូលហេតុមកពីខ្ញុំ មានការយោគយល់ដល់អ្នកជម្ងឺដែលពួកគាត់មាន ជីវៈភាពក្រីក្រខ្លាំងពេក ហើយមានជម្ងឺធ្ងន់ដែលគ្មានគ្រូពេទ្យណាម្នាក់ អាចព្យាបាលជំងឺពួកគាត់ អោយរស់ជីវិតបាន បងប្អូនអាចឃើញបន្ទប់ចំនួន ២ នៅពីក្រោយខ្នងខ្ញុំ បន្ទប់ទាំង ២ នេះហើយដែលខ្ញុំខំសន្សំលុយអស់រយៈពេលជាច្រើនខែ ទើបអាចសាងសង់បានដើម្បីទុកឲ្យអ្នកជម្ងឺមហារីកឈាមឈ្មោះ Leukemia and Cml មកសំរាកព្យាបាល

~

តែខ្ញុំពុំដែលគឹតថ្លៃបន្ទប់ពីអ្នកជម្ងឺទាំងអស់នោះទេ ហើយថែមទាំងជួយចេញថ្លៃទឹកភ្លើង អោយពួកគាត់ថែមទៀតផង ទាំងអស់នេះហើយទើបខ្ញុំ ក្លាយជាគ្រូពេទ្យដែលក្រជាងគេបំផុតលើពិភពលោក។អ្នកក្រ ក៏ស្រឡាញ់ជីវិតដូចអ្នកមានដែរ ខ្ញុំខំប្រឹងប្រែង ព្យាបាលពួកគាត់ដោយមិនគិតសេវាព្យាបាល ខ្ញុំមានទីតាំងស្ថិតនៅ ឃុំច្រេស ស្រុក កំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ទូរស័ព្ទលេខ ០៧១២៨២៥៣៣៩ យើងចូលរួមសង្រ្គោះជីវិតអ្នកក្រ។”៕

~



Related posts