អត់ទ្រាំមិនបាន ប្រធានាធិបតីហ្វីលីពីន ចេញមុខលូកដៃករណីរបស់នារីអូតែស (មានវីដេអូ)

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីរបស់នារីអូតែសហ្វីលីពីន គ្រីន ហាក់ផ្ទុះយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម និងសារព័ត៌មានជាច្រើន។ ជុំវិញករណីមួយនេះដែរ ក្រុមគ្រួសាររបស់ជនរងគ្រោះហាក់ពុំទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ខណៈស្ដ្រីជាម្ដាយបានអំពាវនាវដល់ប្រធានាធិបតីឲ្យជួយ។

យ៉ាងណាមិញ ថ្មីៗនេះប្រធានាធិបតីហ្វីលីពីន បានប្ដេជ្ញាថា នឹងផ្ដល់យុត្តិធម៌ដល់គ្រួសាររបស់ គ្រីណ ជុំវិញករណីស្លាប់ដ៏ចម្រូងម្រាសរបស់នាង។ ​​ការសន្យារបស់ប្រធានាធិបតីគឺថា យុត្តិធម៌នឹងមានសម្រាប់ក្រុមគ្រួសាររបស់ គ្រីណ។ លោកនឹងមិនអនុញ្ញាតឲ្យឧក្រិដ្ឋជន រត់គេចខ្លួនដោយមិនត្រូវបានដាក់ទោសឡើយ។

Related posts