ដើម​ឈើ​ធំអាយុ​កាល​ជាង​៣០០​ឆ្នាំ​​៣​ដើម​នៅ​សួន​ផ្លូវ​ភ្លោះ​ពេទ្យ​អង្គ​ដួងនឹងត្រូវកាប់ដកចេញ សប្ដាហ៍ក្រោយ ក្រោមហេតុផល២នេះ

ដើមឈើធំៗដែលមានអាយុកាលជាង៣០០ឆ្នាំ ចំនួន៣ដើមនៅមុខមន្ទីរពេទ្យអង្គឌួង ស្ថិតក្នុងខណ្ឌដូនពេញ គ្រោងកាប់យកចេញ នៅសប្តាហ៍ក្រោយ​នេះ ហើយដោយសារតែដើមឈើទាំង៣ដើមនេះពុកគល់ ប្រហោងក្នុង ទុកយូរទៅនឹងមានហានិភ័យដល់ប្រជាពលរដ្ឋជាអ្នកដំណើរ។ នេះបើតាមលោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសារព័ត៌មាន ដឹងនៅថ្ងៃទី០៨ មករានេះ ។

លោកបានបន្តថា ថាដើមឈើធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួងនេះ មានចំនួនប្រមាណ៥០ដើម និងមានអាយុកាលប្រមាណជាង ៣០០ឆ្នាំមកហើយ នឹងត្រូវកាប់យកចេញចំនួន៣ដើម ចំណែកដើមឈើដែលនៅសល់ ក្រៅពី ៣ដើមនេះ អង្គភាពរបស់លោក នឹងកាត់លះមែកចេញផងដែរ ដើម្បីកាត់បន្ថយទម្ងន់ដើមឈើហើយក្រោយពីកាប់យកចេញហើយ អាជ្ញាធររាជធានីភ្នំពេញ នឹងដាំដើមឈើថ្មីជំនួសវិញ។
ប្រធានអង្គភាព បានឲ្យដឹងទៀតថា សម្រាប់ដើមឈើនៅរមណីយដ្ឋានវត្តភ្នំវិញ មានប្រមាណជា៨០០ដើម ហើយដើមឈើទាំងនេះភាគច្រើនមានអាយុកាលប្រមាណជាង៥០០ឆ្នាំហើយ ក្រោមការមើលថែទាំជាប្រចាំ ពីអាជ្ញាធររាជធានីភ្នំពេញ។

គួររំលឹកថា រាជធានីភ្នំពេញ បានកសាងលើកដំបូងនៅក្នុងសតវត្សរ៍ទី១៥ ក្នុងអំឡុងរជ្ជកាលព្រះបាទស្រីសុរិយោព័រ (ពញាយ៉ាត) នៅពេលដែលព្រះអង្គបានបោះបង់ចោលរាជធានីអង្គរ ហើយបានមកសាងសង់រាជធានីថ្មី មួយទៀតនៅ ទួលបាសាន ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃត្រូវបានគេស្គាល់ថា ជាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

Related posts