អីយ៉ា! ប្រពៃណាស់! ដោយក្តីអាណិតចំពោះប្អូនប្រុស ដែលខំបីប្អូនដើរសុំទានគេទាំងភ្លៀង ដើម្បីទិញដោះគោអោយប្អូនបៅ ស្រាប់តែបងស្រី ដាណា ខំស្កាត់ទៅ ដើម្បី…

តាមគណនីមួយឈ្មោះ Neary Jet Thor បានបង្ហោះលើបណ្តាញសង្គមបង្ហាញពីក្មេងប្រុសដ៍កំសត់ម្នាក់ បានបីប្អូនតូច កាត់ភ្លៀងដើម្បីរកដោះគោអោយប្អូនបៅ។បើតាមគណនីនេះបានបង្ហោះថា៖ “អាណិតណាស់ បីប្អូនទាំងភ្លៀងដេីម្បីរកទឹកដោះគោអោយប្អូនបៅទាំងមេឃកំពុងភ្លៀង ហេីយនៅមានប្អូនតូចៗផ្សេងទៀតនៅចាំឯផ្ទះ ឪពុកម្តាយជីវភាពលំបាកណាស់ បានព្រឹកខ្វះល្ងាច😢
ក្មួយៗនៅភូមិបឹងរ៉ៃ ខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង
សូមបងប្អូនជួយគាត់ម្នាក់បន្តិចផងណា 🙏🙏🙏
ABA 000635152Nguon Raksmey”។

~

ដោយឡែក បន្ទាប់ពីបងស្រី ដាណា ដែលជាថៅកែហាងពេជ្រ ចិត្តធម៌បានប្រកាសស្វែងរកប្អូនប្រុសរូបនេះរួច ស្រាប់តែបងស្រី បានបង្ហោះកាលពម្សិលមិញនេះថា៖ “នៅចាំក្មេងនេះទេ គាត់ពប្អូនដើរសុំលុយគេទិញទឹកដោះគោ កាត់ភ្លៀង មើលហើយខ្លោចចិត្ត😥😥😥 សរឪពុកគាត់ ថាពេលនោះជាប់ទៅធ្វើការ អត់ដឹង ដល់គេយកវីដេអូបង្ហោះតាម Facebook ឱ្យមើល ក៏ស្រក់ទឹភ្នែកអាណិតកូន ព្រោះគ្មានលទ្ធភាពផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ 😢😢 ឥឡូវខ្ញុំតាមរកគាត់ឃើញហើយ នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ចូលទៅឆ្ងាយដែរ ផ្លូវហ៊ុយដីទ្រលោម តែចង់ឃើញជាក់ស្ដែង ថាពិបាកដូចគេថាមែនអត់។ ទៅឃើញផ្ទាល់កាន់តែស្រណោះ បងប្អូនអើយ នៅវាលស្រែដាច់ពីគេ ផ្ដល់អំណោយដល់គាត់លើវាលស្រែនោះតែម្ដង។ ជូនថវិកា 1000$ ទុកគ្រាន់គាត់ចិញ្ចឹមកូនទាំង៤នាក់បន្ត និងមានអង្ករ ត្រីខ មី មុង កន្ទេល ខ្នើយ និងអាហារមួយចំនួនទៀត សម្រាប់គាត់ហូបបានឆ្ងាញ់។ ចំណែកកូនតូចថ្ងៃមុន ដើរសុំលុយទិញទឹកដោះគោ នាងខ្ញុំ និងស្វាមី បានទិញទឹកដោះគោ ២កេះ ភេសជ្ជៈ និងនំ ទុកឱ្យគាត់ហូបរួចហើយ។

~

ទៅដល់ពេលរសៀល គិតថាគាត់ឃ្លាន ក៏បានទិញភីស្សាជូនគាត់ ហូបនៅកណ្ដាលស្រែតែម្ដង គាត់ថាឆ្ងាញ់ណាស់ មិនដែលបានស្គាល់ជាតិទេ😊😊😊 ទោះលំបាកយ៉ាងណា មិនឱ្យពួកគាត់ ចោលសិក្សាទេ ប្រាប់ឪពុកម្ដាយ ត្រូចចំ ត្រូវឱ្យកូនរៀន ទើបអនាគតផ្លាស់ប្ដូរ ងើបពីការលំបាក។ ខ្ញុំបានជូនកាតាប សៀវភៅ សម្ភារៈសិក្សា ដល់កូនៗគាត់ទាំងអស់ ដើម្បីលើកទឹកឱ្យចូលរៀន និងខំប្រឹងរៀន។ នេះជាអ្វីដែលនាងខ្ញុំអាចធ្វើបាន សម្រាប់អ្នកជួបការលំបាកពិតប្រាកដ តែមានការតស៊ូ💪💪💪”៕

~

Related posts