នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៥និង៣០នាទី រហូតដល់វេលាម៉ោង ២០និង០០នាទី លោកវរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណី ក្មេងទំនេីង( កែច្នៃម៉ូតូខុសលក្ខណៈបច្ចេកទេស និងដាក់បំពង់ស៊ីម៉ាំងបំពងសំឡេងលឺខ្លាំង)នៅតាមទីសាធារណៈក្នុងក្រុងបាត់ដំបង និងបានធ្វេីការឃាត់ម៉ូតូចំនួន១២គ្រឿង និងមនុស្ស ១៨នាក់ មកកាន់ស្នងការខេត្ត។
ក្រោយពេលឃាត់យកមកពិនិត្យឃេីញថាម៉ូតូទាំង១២គ្រឿងក្នុងនោះមាន ម៉ូតូកែច្នៃស៊ីម៊ាំងលឺខ្លាំង ចំនួន០១គ្រឿង ;ម៉ូតូដោះស្លាកលេខ ចំនួន០៨គ្រឿង និងម៉ូតូគ្មានឯកសារចំនួន ០៣គ្រឿង ដែលម៉ូតូទាំងអស់នេះមានលក្ខណៈមិនត្រឹមត្រូវលេីចំណុចផ្សេងទៀតដែលផ្ទុយពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។