ជនជាតិចិនម្នាក់ ចាក់ជនជាតិចិនដូចគ្នា បណ្តាលឲ្យបាត់បង់ជីវិតភ្លាមៗនឹងកន្លែងនៅ

ជនជាតិចិនម្នាក់បានបាត់បង់ជីវិតភ្លាមៗក្នុងថ្លុកឈាម ក្រោយជនជាតិចិនដូចគ្នាម្នាក់ទៀតដែលរស់នៅបន្ទប់ជួលជាមួយគ្នា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង០៤និង៥០នាទីទៀបភ្លឺ នៅចំណុចកាស៊ីណូ ហ្គេនទីង ជាន់ទី១១ បន្ទប់លេខ ១១១០បន្ទប់លេខ១១១១ និងបន្ទប់លេខ១១១២ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមព័ត៌មានពីកន្លែងកើតហេតុដែលសមត្ថកិច្ចចុះទៅដល់បានអោយដឹងថា ករណីឃាតកម្មខាងលើបង្កដោយជនសង្ស័យឈ្មោះ សាយ សឺសាន ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិចិន រស់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ បានឈ្លោះប្រកែកគ្នា និងប្រើកាំបិតចុងស្រួចដងជ័រពណ៌ខ្មៅប្រវែង ៤០សង់ទីម៉ែត្រ ចាក់ទៅលើជនរងគ្រោះឈ្មោះ លីវ យីហ្វុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន រស់នៅបន្ទប់ជួលជាមួយជនសង្ស័យ បណ្ដាលអោយរងរបួសធ្លាយបំពង់កផ្នែកខាងស្ដាំ បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែកជនសង្ស័យខាងលើក្រោយកើតហេតុភ្លាមៗត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនសួរនាំនៅអធិការដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី។

Related posts