ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកេីតឡេីងនៅវេលាម៉ោង០១:០០នាទីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចខាងមុខផ្ទះចែអូន លក់គ្រឿងសំណង់ លើផ្លូវ២០៦ ស្ថិតនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
លោកពូវរសេនីយ៍ទោ ភឿង វ៉ាត អធិការរងទទួលផែនចរាចរណ៍ក្រុងតាខ្មៅ បានបញ្ជាក់ឲ្យខ្ញុំបាទម៉េងដឹងពីសភាពនៃរឿងហេតុដូច្នេះថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាក BMW ពណ៌ខ្មៅ គ្មានស្លាកលេខ(មិនពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ នៅ រស្មី ភេទប្រុស អាយុ៣០ ឆ្នាំ មានទីលំនៅភូមិ ស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល និងអ្នករួមដំណើរ ពីក្រោយ មានឈ្មោះ ប៊ី ភេទស្រី អាយុ២៧ ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រុងតាខ្មៅ (អ្នកទាំងពីរបានបាត់បង់ជីវិត ពេលបញ្ជូនទៅដល់មន្ទីរពេទ្យជ័យជំនះ) ម៉ូតូបើកក្នុងទិសដៅពី ត្បូង ទៅ ជើង ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលចង្កូតទៅ បុកបង្គោលភ្លើងបំភ្លឺផ្លូវ តែម្ដង ។ ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានដើម្បីចាត់ការតាមតិវិធី។
មូលហេតុមកពី អ្នកបើកបរម៉ូតូ បើកបរលើផ្លូវកោងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។
ប្រភព: ដោយបងម៉េង