មើលទៅមានក្តីសុខខ្លាំង យុត្ថារ៉ា ឆានី និងភរិយាក្រោយ ពិតជាផ្អែមល្ហែម

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អតីតតារាសម្តែងជើងចាស់ដ៏ដ៏ល្បីឈ្មោះលោក យុត្ថារ៉ា ឆានីនិង ភរិយារួមទាំងគ្រួសារទាំងមូល បានបង្ហាញភាពផ្អែមល្ហែមនិង ស្និទ្ធស្នាលតាមរយៈរូបថតជាច្រើនសន្លឹក ទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មើលទៅពិតជាមានសេចក្តីសុខខ្លាំងមែនទែន។
ដោយឡែក យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់តារាប្រុសរូបនេះ បានបង្ហោះរូបភាពផ្អែមល្ហែមជាច្រើនសន្លឹកជាមួយនឹងប្រពន្ធ កូនរួមទាំងគ្រួសារលោកផងដែរ ដោយក្នុងលក្ខណៈសាមញ្ញៗធម្មតា ប៉ុន្តែមើលទៅគឺ ឃើញស្នាមញញឹមដ៏មានសុភមង្គលខ្លាំងក្នុងផ្លូវចិត្ត ផ្លូវអារម្មណ៍ ដែលបច្ចុប្បន្ននេះលោក បានបាត់មុខឈឹងពីវីថីសិល្បៈ បន្ទាប់ពីបានប្រឡូកអស់រយៈពេលច្រើនឆ្នាំរួចមក។
ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនៗក៏សម្តែងពីអារម្មណ៍ត្រេកអរជំនួសពិតៗដែល តារាជើងចាស់រូបនេះនិង គ្រួសារមានសេចក្តីសុខ ត្រជាក់ត្រជុំបែបនេះ ក្រៅពីនេះពួកគេក៏ជូនពរឲ្យលោក ព្រមទាំងក្រុមគ្រួសារមានសុខភាពល្អ សុភមង្គលតរៀងទៅផងដែរ៕




Related posts