សាច់សាលោហិតព្រះមហាក្សត្រខ្មែរ វ័យក្មេង ៣ ព្រះអង្គ ទាំងស្អាត ទាំងពូកែ ឯជំនាញសិក្សាមិនធម្មតាឡើយ

មាន​ប្រជា​នរា​ស្ត្រខ្មែរ​មិន​ច្រើន​ប៉ុន្មាន​ឡើយ​ ​ធ្លាប់​បានឃើញ​ព្រះ​ភ័ក្រ្ភ​ ​និង​ ​ស្គាល់​សែ​រាជវង្ស​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា​ ​។​ ​នៅ​ថ្ងៃនេះ​ ​«​ប្រជាប្រិយ​»​ ​សូម​នាំ​បងប្អូន​ខ្មែរ​ ​បាន​ស្គាល់​ ​និង​ ​ដឹងពី​ព្រះរាជ​សាវ​តា​ ​នៃ​សែ​រា​វង្ស​ខ្មែរ​ ​៣​ ​ព្រះអង្គវ័យក្មេង មានរូបសម្រស់ស្រស់សង្ហា និងស្រស់សោភា ព្រមទាំងមានចំណេះវិជ្ជាខ្ពង់ខ្ពស់ ។ សូមបងប្អូនទៅស្គាល់​ដូចតទៅ​ ​៖​

១.ព្រះអង្គម្ចាស់ក្សត្រីនរោត្ដម ពង្ស់សូរិយា

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ត្រូវជាព្រះបុត្រី សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ហើយបើគិតតាមសែព្រះបិតា ព្រះអង្គម្ចាស់ក្សត្រី ត្រូវជាព្រះរាជនត្តា ( ចៅស្រី ) នៃព្រះករុណា ព្រះបរមរតនកោដ្ឋ និងត្រូវជាព្រះភាគិនេយ្យា(ក្មួយស្រី) នៃព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ នេះបើតាមទំព័រហ្វេសប៊ុក Royal du Cambodge ។

ថ្មីៗនេះ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្ស់សូរិយា ទើបតែបញ្ចប់ការសិក្សាយ៉ាងជោគជ័យថ្នាក់បរិញ្ញាប័ត្រ ជំនាញនយោបាយអន្តរជាតិ នាសកលវិទ្យាល័យ University of International Business and Economics រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។

​២​.​អ្នកអង្គម្ចាស់​នរោត្ដម​ ​រស្មី​ខែ​មុ​ន្នី​

​អ្នកអង្គម្ចាស់​ ​នរោត្តម​ ​រស្មី​ខែ​មុ​ន្នី​ ​ព្រះរាជ​នត្តា ​(​ចៅប្រុស​)​ ​នៃ​ព្រះ​បរម​រតន​កោដ្ឋ​ ​ព្រះបាទ​សម្ដេចព្រះ​នរោត្ដម​ ​សីហនុ​ ​ពោល​ទ្រង់​គឺជា​ ​ព្រះបុត្រា​ ​នៃ​​សម្ដេច​រាជបុត្រី​ ​ព្រះអនុជ​ ​នរោត្តម​ ​អរុណរស្មី ។

​​​ទ្រង់​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ ​នៅ​សហរដ្ឋអាមេរិក​ ​ក្នុង​ឆ្នាំ ២០១៧​ ​នៅឯ​ ​American​ ​Academy​ ​of​ ​Dramatic​ ​Arts​ ​នៅ​ទីក្រុង Los​ ​Angeles​ ។​ ​ទ្រង់​បាន​ប្រសូត​នៅ​ទីក្រុង​ចា​កា​តា​ ​ពេល​ដែល​ព្រះបិតា​របស់​ទ្រង់​បាន​ធ្វើជា​ទូត​កម្ពុជា​ ​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី​ ។​ ​បន្ទាប់មក​ ​អ្នកអង្គម្ចាស់​នរោត្ដម​ ​រស្មី​ខែ​មុ​ន្នី​ ​ក៏បាន​សិក្សា​នៅ​ទីក្រុង​ ​Kuala​ ​Lumpur​ ​និង ​ទីក្រុង​ ​ប៊ែ​ក​ឡាំង​ ​។​

តាម​ទំព័រហ្វេស​ប៊ុ​ក​ ​Royal​ ​du​ ​Cambodge​ ​ឱ្យ​ដឹង​ថា​ ​ពេល​ទ្រង់​យាង​ត្រឡប់​មក​កម្ពុជា​ ​ទ្រង់​ក៏បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​នៅ​សាលា​អន្តរជាតិ​ភ្នំពេញ​ ​(​ISPP​)​ ​មុន​ពេល​ទ្រង់​បាន​ផ្លាស់ទៅ​បន្ត​ការសិក្សា​នៅ​សហរដ្ឋអាមេរិក​ ។​ កាល​ទ្រង់​នៅ​វ័យ​កុមារ​ ​ត្រូវ​បាន​សម្ដេចព្រះ​បរម​រតន​កោដ្ឋ​ ​ព្រះបាទ​សម្ដេច​នរោត្ដម​សីហនុ​ ​សព្វ​ព្រះរាជ​ហរទ័យ​ជា​ខ្លាំង​ ​ទៅលើ​ទេពកោសល្យ​ផ្នែក​តន្ត្រី​របស់​ទ្រង់ ​។​

​៣.អ្នកអង្គម្ចាស់​ក្សត្រី​នរោត្ដម​ ​រស្មី​ពនិ​កា​

អ្នកអង្គម្ចាស់​ក្សត្រី​នរោត្ដម​ ​រស្មី​ពនិ​កា​ ​គឺជា​ព្រះ​បុត្រី​នៃ​ ​សម្តេច​រាជបុត្រី​ ​ព្រះអនុជ​ ​នរោត្តម​ ​អរុណរស្មី​ ​ហើយ​ត្រូវជា​ព្រះ​កនិដ្ឋា​ (​ប្អូនស្រី​)​ ​របស់​អ្នកអង្គម្ចាស់​នរោត្ដម​ ​រស្មី​ខែ​មុ​ន្នី​ ​។​

តាម​ការ​ចុះផ្សាយ​របស់​ ​Royal​ ​du​ ​Cambodge​ ​កន្លងមក​ឱ្យ​ដឹង​ថា​ ​អ្នកអង្គម្ចាស់​ក្សត្រី ​មាន​ព្រះជន្ម​ ​២៨​ ​ព្រះវស្សា​ ​ត្រូវជា​ព្រះរាជ​នត្តា​ ​(​​ចៅស្រី​​)​ ​ព្រះករុណា​ ​ព្រះបាទ​សម្តេច​ ​នរោត្តម​ ​សីហនុ​វរ្ម័ន​ ​ព្រះ​បរម​រតន​កោដ្ឋ​ ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ​និង​ ​ជា​ព្រះ​ស្ថាបនិក​នៃ​មូ​និធិ​មុទិតា​ ​។​ ​កាលពី​ថ្ងៃទី​ ​២៧​ ​មិថុនា​ ​ឆ្នាំ​ ​២០១៧​ ​ទ្រង់​បាន​ទទួល​សញ្ញាបត្រ​បញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​ ​នាសា​កល​វិទ្យាល័យ​ ​UIBE​ ​នៅ​ទីក្រុង​ ​ប៉េកាំង​ ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​៕

Related posts

Leave a Comment