ម៉ានី ប៉ាក់គីអៅ នឹងផ្តល់ប្រាក់រង្វាន់ក្នុងការចាប់ខ្លួនជនសង្ស័យ ពាក់ព័ន្ធនឹងជីវិតរបស់នារីអូតែស

អ្នកប្រដាល់ ម៉ានី ប៉ាក់គីអៅ ដែលជាសមាជិកព្រឹទ្ធសភាហ្វីលីពីន បានប្រកាសនៅក្នុងបទសម្ភាសន៍មួយថា លោកផ្តល់ប្រាក់រង្វាន់ជាង១ម៉ឺនដុល្លារ ដើម្បីស្វែងរកអ្នកជាប់សង្ស័យក្នុងករណីរបស់នារីអូតែសវ័យក្មេង Christine Dacera។

​ក្នុងបទសំភាសនិ៍មួយតាមវិទ្យុ លោក ម៉ានី ប៉ាក់គីអៅបានលើកឡើងថា លោកបានស្គាល់ក្រុមគ្រួសារ ព្រោះមានស្រុកកំណើតតែមួយមកពី មិនត្រឹមតែប៉ុណ្ណោះ រូបលោកក៏បានបន្ថែមថា ធ្លាប់បានជួប គ្រី ពីមុនមកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានអំពាវនាវ ដល់អ្នកដែលពាក់ព័ន្ធ ចេញមកការពារខ្លួន បើសិនជាពួកគេពិតជាស្អាតស្អំ គ្មានកំហុសពិតមែន។

រឿងរ៉ាវករណីនៃការស្លាប់ របស់នារីបម្រើអាកាសចរវ័យក្មេង គ្រី ដែលគេប្រទះឃើញកាលពីថ្ងៃឆ្លងឆ្នាំ បានក្លាយជាប្រធានបទ កំពុងផ្ទុះជាខ្លាំងនៅលើពាលពេញអ៉ីនធើណែត​ ដែលបានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ទទូចចាប់ជនសង្ស័យ ក៏ដូចជាអ្នកពាក់ព័ន្ធ មកកាន់ទោសតាមផ្លូវច្បាប់ដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះដូច្នេះដែរ៕

Related posts