ទឹកចិត្តម្តាយ! គ្រាន់តែដឹង កូនត្រលប់ទៅបម្រើការងារ ជាយោធាវិញ អម្ពរ ទេវី ក៏ពោលពាក្យដូច្នេះ

អាមេរិក៖ កាលពីប៉ុន្មានថ្ងៃមុននេះអតីតតារាសម្តែងជើងចាស់ អម្ពរទេវី បានបង្ហោះរូបភាពជាមួយនឹងកូនប្រុស ទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងពោលពាក្យពេចន៍ជាច្រើននៅពេលដែល ដឹងថាពេលវេលាជុំគ្រួសារមានតែរយៈពេលខ្លី ដោយសារកូនប្រុសត្រូវបំពេញការងារ នៅឯបន្ទាយទាហានវិញ។

~

ដោយឡែក អតីតតារាស្រីរូបនេះ បានបង្ហាញពីអារម្មណ៍រីករាយនៅពេលដែលចំណាយពេល២សប្ដាហ៍ជួបជុំគ្រួសារ ធ្វើដំណើរកម្សាន្ត ប៉ុន្តែមិនយូរប៉ុន្មានកូនប្រុសក៏ត្រូវលាអ្នកម្តាយនិង គ្រួសារទៅបន្ទាយវិញ ដើម្បីបំពេញការងារភារកិច្ចជាមន្ត្រីយោធាវិញ ទើបអ្នកនាងមានសេចក្តីនឹករលឹកដល់កូនខ្លាំងពេកក៏បានឱបកូនប្រុសពេញៗដៃនិង ថតរូបបង្ហោះហើយពោលពាក្យដូច្នេះថា៖

~

ពីរសប្ដាហ៏កន្លងទៅគ្រួសារយើងរីករាយណាស់ដែលបានជួបជុំកូន ថ្ងៃនេះពេលវេលាក៏មកដល់ កូនប្រុសដ៏ល្អរបស់ខ្ញុំគេធ្វើរដំណើរ ត្រឡប់ទៅបំពេញភារកិច្ចគេវិញហើយ … សុខសប្បាយតាមផ្លូវណាកូន..ស្រលាញ់កូន នឹកកូន ពីរគ្រួសារ របស់យើង។
ក្រោយពីបានឃើញដូច្នេះរួចមកអ្នកគាំទ្រក៏បានសរសើរទឹកចិត្ត អម្ពរទេវី ដែលទោះបីជាកូនប្រុសធំពេញរូបពេញរាងហើយក្តី ប៉ុន្តែក្តីបារម្ភក៏ដូចជាការស្រលាញ់ក៏នៅតែមានជានិច្ចដដែល៕

~

~

Related posts