នៅព្រឹកថ្ងៃទី០៥ ខែមការា ឆ្នាំ២០២១ មហាជនក្នុងបណ្តាញសង្គមបានផ្ទុះការចាប់អារម្មណ៍នៅទឹកចិត្តដ៏ល្អរបស់ លោក ប៉ាង លីដា
អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដោយមិនឈរមើលទេ បានជួយដល់បុរសម្នាក់ ដែលមានជីវភាពក្រលំបាក គ្មានលុយសូម្បីតែលុយ
កាត់សក់ ក្នុងនោះ លោកអភិបាលរងខណ្ឌពោធិ៍សែនជ័យ ក៏បានទិញសំលៀកបំពាក់ថ្មីនឹងគេ លោកបាននាំមកកាត់សក់ ងូតទឹកដុស
សាប៊ូ ទិញសំលៀកបំពាក់ថ្មី និងជូនថវិកាបន្តិចបន្តួចដល់ប្អូនត្រឡប់ទៅវិញផងដែរ។ ក្នុងវីដអូដែលលោក អភិបាលរងខណ្ឌ
ពោធិ៍សែនជ័យ កំពុងជួយងូតទឹកដល់បុរសខាងលើ ពិតជាមានអត្ថន័យណាស់ រហូតមហាជនចូលមកខមិនថា: គោរពស្រឡាញ់លោកអុំ – លោកអភិបាលរងខណ្ឌ លីដា អីក៏ល្អយ៉ាងនេះ! សូមកោតសរសើរណាស់ – ថ្នាក់ដឹកនាំល្អគួរឲ្យគោរពស្រឡាញ់ដឹកនាំការងារដោយបេះដូង៕