ទើបបានកូនភ្លោះ៣ ថ្ងៃមុន ពេលនេះ អតីត​តារា​សម្ដែង ជុំ ស៊ីថា ទទួលអំណោយ ពីសម្តេចតេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទៀត ដោយរំភើបចិត្តពេក លោកពោលពាក្យ បែបនេះ ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនិកជនមួយចំនួន ប្រហែលជាមិនទាន់ភ្លេចទេមើលទៅ គឺ លោក ជុំ ស៊ីថា ដែលជាអតីត​តារា​សម្ដែង និង​បង្ហាញ​ម៉ូត ដ៏​ល្បីឈ្មោះ​ម្នាក់។ លោក និងភរិយា មាន ​កូន​ប្រុស ស្រី​ ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​២នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែមកដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ លោកមានដំណឹងដ៏សែនរីករាយមួយ គឺភរិយារបស់ខ្លួន បានសម្រាល កូនភ្លោះ៣ ដោយជោគជ័យ និងសុវត្ថិភាព ហើយ ម្តាយ និងកូនទំាង៣ មានសុខភាពល្អខ្លាំងណាស់ ពិសេសសម្រាលដោយធម្មជាតិទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនភ្លោះទំាង៣ ទី១ គឺកូនប្រុស ទី២ គឺកូនស្រី និងទី៣ គឺ កូនប្រុស ហើយសរុបទំាងកូនភ្លោះ៣នេះ គឺលោក និងភរិយា មានកូនសរុប បាន៥នាក់ហើយ ។

លោក ជុំ ស៊ីថា ក៏បានភ្ជាប់សារដ៏រំភើបមួយផងដែរថា “22.12.2020 កូន​ភ្លោះ​3របស់​ខ្ញុំ ​កើត​ហើយ​ អរគុណច្រើន ​បង​ប្អូន​ទាំង​អស់​គ្នា​ សម្រាប់​ការ​ជូនពរ ​ដ៏​មាន​តម្លៃ​ដល់​កូន ​និង​ប្រពន្ធ​របស់​ខ្ញុំ​”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ លោក ជុំ ស៊ីថា បានបង្ហោះដំណឹងដ៏រីករាយមួយទៀតហើយ គឺទទួលបានអំណោយ​ពីសម្តេចតេជោ ហ៊ុន សែន ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោកបានបញ្ជាក់ថា “ខ្ញុំ​បាទ​ និង​ក្រុមគ្រួសារ​ពិត​ជាសប្បាយ​រីករាយ​ខ្លាំង​ណាស់​ ដែល​បាន​ទទួល​អំណោយ​កូន​ភ្លោះ​៣​ ពី​សម្តេច​អគ្គមហាសេនាបតី​ តេជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ តាម​រយៈ​ឯកឧត្តម​ សេង​ ទៀង​ ។សូមគោរព​ថ្លែង​អំណរគុណ ​សម្តេចទាំងទ្វេរ ដោយស្មោះអស់ពីដួងចិត្ត ពីខ្ញុំបាទ និង​ក្រុមគ្រួសារ​ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២១។

ឆ្នាំថ្មី ២០២១​ ជាឆ្នាំរុងរឿងរបស់កម្ពុជាក្រោមការដឹកនាំរបស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី ដ៏មានប្រជាប្រិយនិងជាទីគោរពស្រលាញ់បំផុតរបស់ប្រជាពលរដ្ឋខ្មែរ។

កូនចៅតែងតែគោរពស្រឡាញ់ និងគាំទ្រសម្តេចទាំងទ្វេ​ សូមបួងសួង និងគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះសម្តេចទាំងទ្វេ សូមមានសុខភាពល្អ​បរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ និងអាយុយឺនយូរ ឈ្នះអស់មារសត្រូវទាំងឡាយ ទាំងពួង ដើម្បីបន្តរក្សាសន្តិភាព និងដឹកនាំកសាងអភិវឌ្ឍន៍កម្ពុជាអោយកាន់តែរីកចម្រើន ថ្កុំថ្កើន បន្ថែមទៀត ជារៀងរហូត​។”៕

Related posts