មើលហើយ ទប់ទឹកភ្នែកអត់ជាប់ទេ ! ឪពុកម្តាយស្លាប់ចោលអស់ បន្សល់ទុកកូន៥នាក់ ក្លាយជាក្មេងកំព្រា កូនស្រីបង សន្យាថា នឹងមើលថែប្អូន និងឲ្យរៀនទាល់តែចប់ បើទោះខ្លួនលំបាកយ៉ាងណាក៏ដោយ, អាណិតខ្លោចចិត្តពេក ឧកញ៉ា ស្រី ចាន់ថន បានប្រកាស ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ គេប្រទះឃើញ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះវីដេអូដ៏សែនកំសត់មួយ ថ្លែងពីក្មេងកំព្រា ៥ នាក់ ដោយឪពុកម្តាយស្លាប់ចោលអស់ហើយ សព្វថ្ងៃរស់នៅជាមួយយាយតា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនស្រីបង ក្នុងគ្រួសារនេះ បានរៀបរាប់ទំាងទឹកភ្នែកថា “ខ្ញុំត្រូវរ៉ាប់រងទំាងអស់ បន្ទាប់ពីពួកគាត់, ខ្ញុំអត់បានហូបអីគ្រប់គ្រាន់ទេ បើពួកគាត់នៅ ពួកគាត់ រកអីឲ្យពួកខ្ញុំហូប គាត់សុខចិត្តអត់ខ្លួនឯង រាល់ថ្ងៃខ្ញុំរស់នៅជាមួយយាយតា គាត់ចាស់ហើយ, ពេលយប់ទៅធ្លាប់នៅជាមួយគាត់ ពេលអត់ពីគាត់ទៅ មានអារម្មណ៍ថានៅម្នាក់ឯង, ខ្ញុំមើលប្អូនខ្ញុំដល់ធំ ឲ្យគាត់រៀនចប់ដូចគេ ខ្ញុំអត់ឲ្យពួកគាត់ឈប់រៀនទេ ទោះបីខ្ញុំពិបាក ទោះបីខ្ញុំត្រូវឈប់ពីការសិក្សា ក៏ខ្ញុំព្រមឲ្យពួកគាត់រៀនចប់…”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយដឹងរឿងនេះហើយ ធ្វើឲ្យ ឧកញ៉ា ស្រី ចាន់ថន កើតក្តីអាណិតយ៉ាងខ្លាំង ក៏បានសម្រេចចិត្ត ហើយប្រកាសថា​ ៖

“ខ្ញុំត្រូវការជួបកូនក្មេងកំព្រា៥នាក់នេះ ដើម្បីយកពួកគាត់មកចិញ្ចឹម ដើម្បីមើលថែអោយចូលរៀន និងមានអាហាគ្រប់គ្រាន់ សូមបងប្អូនទំនាក់ទំនង់អោយខ្ញុំផង មើលហើយ អាណិតណាស់ ឪពុកស្លាប់ ម្តាយស្លាប់ បន្សល់ទុកកូន៥នាក់ ក្លាយជាក្មេងកំព្រា អោយរស់នៅជាមួយលោកយាយ លោកតា ហើយលោកតា ពិការជើងថែមទៀត គាត់រស់នៅភូមិថ្មី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម”។

សូមទស្សនាវីដេអូ

Related posts