ទីបំផុត ស្គាល់មុខឃាតកដៃឆៅ ហើយ

ក្ដៅៗនៅមុននេះ ជនសង្ស័យដែលជាឃាតក ប្រហារ លោកវីរសេនីយ៍ទោ រ៉េត ស៊ីណែត បានបង្ហាញមុខហើយ ខណៈសមត្ថកិច្ចកំពុងស្វែងរកជនដៃដល់នេះយ៉ាងបន្ទាន់បំផុត ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ។

តាមព័ត៌មានបឋម ពេលនេះ ជនសង្ស័យកំពុងរត់គេចខ្លួនដល់ស្រុកលំផាត់ ខេត្តរតនគិរី ហើយ ក្រោយគេចខ្លួនពីស្រុកកោះញែក ខេត្តមណ្ឌលគិរីកាលពីយប់ថ្ងៃទី ៤ មករា ២០២១ ។

តាមព័ត៌មានបឋម ជនដៃដល់ត្រូវបានគេរាយការណ៍ថា បានគេចខ្លួនទៅស្រុកលំផាត់ ដោយបន្លំខ្លួនជិះតាមឡានដឹកផ្លែដូង នៅរសៀលថ្ងៃទី ៥ មករា នេះកម្លាំងពាក់ព័ន្ធកំពុងតាមចាប់ជនដៃដល់នេះ និងសង្ឃឹមអាចចាប់បានក្នុងពេលដ៏ខ្លីនេះ ៕

Related posts