អុញនោះ!!រស្ស៊ីបោះពា ក្យធ្ងន់ៗថាខ្លួនទើបផ លិតបានមី ស៊ី លអន្តរទ្វីប បា .ញ់មួយគ្រា ប់អាចក.ម្ទេ ចប្រទេសបារាំ ងទាំងមូល…(វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អន្តរជាតិ៖ រុស្ស៊ី គ្រោងនឹងធ្វើការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីបថ្មីដែលខ្លួនអះអាងថា មានសមត្ថភាពកម្ទេចតំបន់មួយ មានទំហំប៉ុនប្រទេសបារាំង។ យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា មីស៊ីល RS-18 Sarmat នឹងមានសមត្ថភាពបញ្ចេញក្បាលគ្រាប់នុយក្លេអ៊ែរធំៗចំនួន១០ឬតូចៗចំនួន១៦ឬអាចបញ្ចេញទាំងពីរ ដើម្បីវាយសន្ធាប់លើប្រព័ន្ធការពារមីស៊ីលរបស់សត្រូវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មីស៊ីលយុទ្ធសាស្ត្រទម្ងន់១០០តោនប្រភេទនេះត្រូវបានគេនិយាយថាអាចធ្វើដំណើរបានចម្ងាយ៩,៩៧៨គីឡូម៉ែត្រនិងមានសមត្ថភាពកម្ទេចតំបន់ដែលមានទំហំប៉ុនរដ្ឋតិចសាស់ ឬប្រទេសបារាំង ។ ក្បាលគ្រាប់នីមួយៗមានសមត្ថភាពតម្រង់ទៅទិសដៅផ្សេងៗគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងនេះបានកើតឡើងចំពេលរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ទៅលោកប្រធានាធិបតី Vladimir Putin ថា មីស៊ីលអន្តរទ្វីបល្បឿនលឿនជាងសំឡេងប្រភេទថ្មីបានចាប់ផ្តើមដំណើរការកាលពីខែធ្នូ បន្ទាប់ពីការធ្វើតេស្តអស់រយៈពេលជាច្រើនឆ្នាំ។ ការសាកល្បងមីស៊ីល Sarmat បានប្រឈមនឹងការពន្យារពេលជាច្រើនលើក ប៉ុន្តែឥឡូវនេះក្រុមមន្រ្តីនិយាយថា វានឹងចូលបម្រើការជាមួយកងកម្លាំងមីស៊ីលយុទ្ធសាស្រ្តរបស់រុស្ស៊ីនៅក្នុងឆ្នាំ២០២២ខាងមុខនេះ៕

Related posts