សាមញ្ញតែរំភើបខ្លាំង ស្រីនីត ស្កាត់ទៅជួបទិញនំខេកជូនពរថ្ងៃកំណើតឪពុកធ៌របស់ខ្លួន លោកឧកញ៉ា ស្រី ចាន់ថន

កាលពីកំឡុង ខែវិច្ឆិកា ឆ្នាំ​ ២០២០ ឧកញ៉ា ស្រីចាន់ថន បានធ្វើដំណើរផ្លូវឆ្ងាយ ទៅកាន់ផ្ទះប្អូនស្រីនីត នៅឯខេត្តមណ្ឌលគិរី មកពីគ្រួសារក្រលំបាក មានក្ដីប្រាថ្នាក្លាយជាគ្រូបង្រៀន និង ជាអ្នកសិល្បៈដ៏ល្បីមួយរូបនាពេលអនាគត ដើម្បីឧបត្ថម្ភនូវកង់ចំនួន ០២ គ្រឿង សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ព្រមទាំងផ្តល់ការងារធ្វើឲ្យឪពុកប្អូនស្រីទៀតនោះ លោក​ឧកញ៉ា ក៏បានជួយសាងសង់ផ្ទះថ្មី ១ ខ្នង ដល់ប្អូនស្រី និង ក្រុមគ្រួសារទៀតផង។

យ៉ាងណាមិញ មកដល់ដើមឆ្នាំ ២០២១ នេះដែរ ផ្ទះប្អូនស្រីកម្សត់ខាងលើ ដែលមានការជួយជ្រោមជ្រែងពីលោកឧកញ៉ា ស្រី ចាន់ថន ក៏បានចេញជារូបរាង និង រួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះហើយ ។

ទន្ទឹមនឹងផ្ទះថ្មី ជិតសាងសង់រួចក្មេងស្រីខេត្តមណ្ឌលគីរី យ៉ុង ស្រីនីត បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍ និង សរសើរពីទឹកចិត្តប្អូនស្រីយ៉ាងខ្លាំង ទោះខ្លួនមានជីវភាពក្រីក្រ ប៉ុន្តែមិនភ្លេចឡើយនូវអ្នកមានគុណបានជួយដល់ក្រុមគ្រួសារនាង គឺលោកឧញ៉ា ស្រី ចាន់ថន ។ រូបភាព និង សារបង្ហោះឡើងនៅថ្ងៃទី ០៥ ខែមករា

Related posts