ចាប់បានហើយ ជនសង្ស័យចាក់សម្លាប់ក្មេងស្រីអាយុ១៨ឆ្នាំ នៅក្រុងតាខ្មៅ

តាមសេចក្តីរាយការណ៍ពីលោក ប៉ឹង ឆដា ហៅកញ្ចក់ទិព្វ ប្រធានក្រុមការងារ CPC NEWS ប្រចាំខេត្តកណ្តាល បានអោយដឹងថា នៅវេលាម៉ោងជាង១១ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចាក់សម្លាប់ក្មេងស្រីអាយុ១៨ឆ្នាំ ។
ប្រតិបត្តិការ នេះ គឺ ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ។

ករណីចាក់សម្លាប់មនុស្សស្រីអាយុ១៨ឆ្នាំ នេះ គឺកើតឡើង ក្នុងបន្ទប់ជួយមួយកន្លែង ស្ថិតនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថ្លែងប្រាប់ CPC NEWS ថា ជនសង្ស័យពាក់ព័ន្ធចាក់សម្លាប់នារីវ័យក្មេង គឺ ចាប់បានហើយ ដោយសមត្ថកិច្ចលោកកំពុងធ្វើការសាកសួរ ។ នៅពេលនេះ ជនសសង្ស័យមិនទាន់សារភាពនៅឡើយទេ ។

ជនសង្ស័យមានឈ្មោះ ទូច សជាតិ ហៅអាដំរី អាយុ៣៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ខណៈជនសង្ស័យប្រើល្បិចមកមើលសាកសព ដែលសមត្ថកិច្ចមកដល់កន្លែងកើតហេតុពិនិត្យ និង ធ្វើកោសល្យវិច័យ ៕

Related posts