ក្តៅៗ !!អ៊ីរ៉ង់ រឹបអូសកប៉ាល់ដឹកប្រេងរបស់កូរ៉េខាងត្បូងមួយគ្រឿង នៅឯច្រករសមុទ្រ Hormuz ក្រោមហេតុផលថា«រំ លោ ភលើច្បា ប់បរិស្ថានដែនសមុទ្រ»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(តេហេរ៉ង់)៖ អង្គភាពឆ្មាំបដិវត្តអ៊ីរ៉ង់ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួនបានរឹបអូសកប៉ាល់ដឹកគីមីប្រេងមួយគ្រឿង ដែលមានដោតទង់ជាតិរបស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងដែនទឹកឈូងសមុទ្រពែក្ស ដោយបានលើកឡើងថា កប៉ាល់នោះបានរំលោភលើ«ច្បាប់បរិស្ថានដែនសមុទ្រ»។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈសេចក្តីថ្លែងការណ៍ នៅលើគេហទំព័ររបស់ខ្លួន ឆ្មាំបដិវត្តអ៊ីរ៉ង់បានលើកឡើងយ៉ាងដូច្នេះថា «កប៉ាល់ដែលកាន់កាប់ដោយប្រទេសកូរ៉េខាងត្បូងមួយគ្រឿង ត្រូវបានកងនាវាចរនៃកងកម្លាំងរបស់យើង បានរឹបអូសយកនៅព្រឹកនេះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្តីថ្លែងការណ៍ដដែលនេះ បានគូសបញ្ជាក់ទៀតថា «កប៉ាល់ដឹកប្រេងនេះ ចេញពីកំពង់ផែមួយឈ្មោះថា Al Jubail របស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងត្រូវបានរឹបអូស ដោយសារតែការរំលោភបំពានម្តងហើយម្តងទៀតនូវច្បាប់បរិស្ថានសមុទ្រ»។

គួរបញ្ជាក់ថា ព័ត៌មានអំពីការរឹបអូសកប៉ាល់នេះ បានកើតឡើងចំពេលដែលភាពតានតឹងក្នុងតំបន់បានកើតឡើងជាថ្មី នៅពេលអ៊ីរ៉ង់ប្រារព្ធខួបលើកទី១ នៃការធ្វើឃាត លើមេបញ្ជាការ Qasem Soleimani ក្នុងការវាយប្រហារ ដោយយន្តហោះដ្រូនរបស់អាមេរិក កាលពីខែមករា ឆ្នាំ២០២០ កន្លងទៅ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះបានរាយការណ៍ថា ទីក្រុងតេអេរ៉ង់ បានចាប់ផ្តើមបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់ទៅ ២០ភាគរយ នៅឯរោងចក្រក្រោមដីរបស់ខ្លួនមួយកន្លែង នៅក្នុងចលនាមួយដែលធ្វើឲ្យមានការព្រួយបារម្ភ ដល់សហគមអន្តរជាតិ៕

Related posts