ចិ នសមយុ ទ្ធបា ញ់នាវាអាមេរិ ក តៃវ៉ាន់សុំចិ នចរចារភ្លាម ព្រោះខ្លា ចអាមេរិ កជួ យលែ ងទាន់….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បរទេស៖ ប្រទេសចិន នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបដិសេធច្រានចោល សំណើពិភាក្សាដ៏ថ្មីបំផុតពីកោះតៃវ៉ាន់ ដោយនិយាយថា រដ្ឋាភិបាលកំពុងតែពាក់ព័ន្ធ ក្នុងកលល្បិចដ៏ថោកទាប និងការបង្កហេតុ តាមរយៈការស្វះស្វែង ឲ្យមានការប្រឈមមុខដាក់គ្នា ជាមួយប្រទេសចិនជាបន្តបន្ទាប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមការចេញផ្សាយមួយ របស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០២ ខែមករា ឆ្នំា២០២១នេះ បានឲ្យដឹងថា ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បានមានប្រសាសន៍នៅថ្ងៃសុក្រថា កោះតៃវ៉ាន់ បានត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើកិច្ចពិភាក្សាដ៏មានអត្ថន័យ ជាមួយប្រទេសចិន ប្រកបដោយមានភាពស្មើភាពគ្នា ដរាបណាពួកគេមានឆន្ទៈ ចង់បញ្ចៀសការប្រឈមមុខដាក់គ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ ដែលជាកោះកាន់លទ្ធិប្រជាធិបតេយ្យ និងធ្វើការគ្រប់គ្រងដោយខ្លួនឯងនោះ ថាជាទឹកដីរបស់ខ្លួនផ្ទាល់ និងបានផ្អាកយន្តការពិភាក្សាគ្នា ផ្លូវការមួយ កាលពីឆ្នាំ២០១៦ ក្រោយលោកស្រី ត្សៃ អ៊ីងវិន ជាប់ឆ្នោតជាលើកដំបូង ដោយចាត់ទុកលោកស្រី ថាជាជនបះបោរ មាននិន្នាការប្រកាសឯករាជផ្លូវការ ។

សូមបញ្ជាក់ថា ថ្មីៗនេះក្រុងប៉េកាំងបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅសមុទ្រចិនខាងត្បូងពីមូលដ្ឋានយោធា ដែលក្រុមអ្នកវិភាគអាមេរិកនិយាយថា មានភាពប្រសើរឡើងយ៉ាងខ្លាំង។ ឧទ្ធម្ភាគចក្រក្នុងអំឡុងពេលសមយុទ្ធដែលបន្ទាប់មកបានបា ញ់មីស៊ីលបន្តផ្ទាល់ក ម្ទេចនាវាអា.មេរិក ដែលជាគោលដៅក្លែ ង។

Related posts