ថ្ងៃទី៣មករា២០២១នេះខ្ញុំនិងភរិយាទទួលបានចៅស្រីម្នាក់ទៀតដែលជាចៅទី២២និងអាចជាចៅចុងក្រោយប្រសិនបេីពុំមានកូនណាមួយចង់បានកូនបន្ថែមទៀតនោះទេ។
កាលពីខែមករាឆ្នាំ២០០០ ខ្ញុំនិងភរិយាទទួលបានចៅស្រីលើកដំបូង។ ពេលនេះខែមករាឆ្នាំ២០២១បានទទួលចៅស្រីទី២២ដែលនេះបញ្ជាក់ថាមួយឆ្នាំយើងខ្ញុំទទួលបានចៅម្នាក់។ មកដល់ពេលនេះខ្ញុំមានចៅប្រុស១២នាក់ និងចៅស្រី១០នាក់។
ក្រុមកីឡាបាល់ទាត់បុរស ក្រុមកីឡាបាល់ទះបុរស បាល់ទះនារី ក្រុមកីឡាបាល់បោះបុរស បាល់បោះនារី និងកីឡាផ្សេងទៀតដែលប្រើមនុស្សតិចជាង១២នាក់បង្កើតបានយ៉ាងងាយ។
នៅមានទៀត ខ្ញុំនឹងខិតខំបង្កើតវង់តន្រ្តីសម័យរបស់ចៅៗខ្ញុំមួយវង់ទៀតព្រោះពេលនេះចៅប្រុសចៅស្រីចេះលេងភ្លេងនិងច្រៀងបានខ្លះហើយ។សម័យកូវីដ១៩ ខ្ញុំទទួលបានចៅស្រី២នាក់ហើយជីតាមិនបានទៅបីចៅចេញពីបន្ទប់សម្រាលដូចចៅមុនៗ ទេព្រោះជាវិធានការណ៍ប្រឆាំងកូវីដ១៩៕