ខ្លាំ ងម៉្លេះ!! ហា៊ចិ នគំ រាមវាយអង់គ្លេស បើសិនអង់គ្លេសហា៊ នចូលដៃជាមួយជប៉ុន-អាមេ រិកលូកលា ន់រឿងសមុទ្រចិ នខាងត្បូង…(វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រទេសចិនបានព្រមានអង់គ្លេសនិងមហាអំណាចលោកខាងលិចដទៃទៀតប្រឆាំងនឹងការបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រចិនខាងត្បូងដោយនិយាយថា ខ្លួននឹងចាត់វិធានការចាំបាច់ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។ ការព្រមាននេះបានកើតឡើងស្របពេលនាវាដឹកយន្តហោះថ្មីបំផុតរបស់ចក្រភពអង់គ្លេស HMS Queen Elizabeth គ្រោងនឹងត្រូវដាក់ពង្រាយទៅកាន់តំបន់នេះក្នុងរយៈពេលប៉ុន្មានខែខាងមុខដែលជាផ្នែកមួយនៃបេសកកម្មប្រតិបត្តិការលើកដំបូងរបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសារព័ត៌មាន Kyodo បានផ្សាយថា នាវានេះត្រូវបានគេរំពឹងថានឹងចូលរួមជាមួយកងនាវាចរអាមេរិកនិងជប៉ុននៅក្បែរកោះ Ryukyu របស់ជប៉ុនក្នុងពេលឆាប់ៗនៅដើមឆ្នាំ២០២១នេះ។ ក្នុងសន្និសីទសារព័ត៌មានប្រចាំខែនៅទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Tan Kefei ត្រូវបានគេសាកសួរអំពីផែនការនេះ។ លោកនិយាយថា “ភាគីចិនជឿជាក់ថា សមុទ្រចិនខាងត្បូងមិនគួរក្លាយជាសមុទ្រនៃការប្រកួតប្រជែងអំណាចដែលត្រួតត្រាដោយអាវុធនិងនាវាចម្បាំងឡើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្ថែមថា “ប្រភពជាក់ស្តែងនៃការធ្វើទំនើបកម្មយោធាក្នុងសមុទ្រចិនខាងត្បូងគឺមកពីប្រទេសនៅខាងក្រៅតំបន់នេះដែលបញ្ជូននាវាចម្បាំងរបស់ពួកគេមកពីចម្ងាយរាប់ពាន់គីឡូម៉ែត្រដើម្បីបង្ហាញសាច់ដុំ”។ លោកបន្តថា “យោធាចិននឹងចាត់វិធានការចាំបាច់ដើម្បីការពារអធិបតេយ្យភាព សន្តិសុខនិងការអភិវឌ្ឍក៏ដូចជាសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង”។

គួរបញ្ជាក់ថា រដ្ឋនានារួមមានចិន តៃវ៉ាន់ ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីននិងវៀតណាមបានទាមទារផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង។ ពាណិជ្ជកម្មពិភពលោកតម្លៃ៣.៤លានដុល្លារបានឆ្លងកាត់សមុទ្រនេះជារៀងរាល់ឆ្នាំពោលគឺស្មើនឹងប្រមាណ១ភាគ៣នៃពាណិជ្ជកម្មតាមសមុទ្រទូទាំងពិភពលោក៕ ទស្សនានាវាចម្បាំងរបស់អង់គ្លេស៖

Related posts