រងគ្រោះទៀតហើយជប៉ុនអើយ! មនុស្ស ២៤ នាក់បានស្លាប់ដោយគ្រោះទឹកជំនន់ក្នុងខេត្តគឺម៉ាមូតុ

ក្រុមអ្នកសង្រ្គោះនៅក្នុងខេត្តគឺម៉ាមូតុ ភាគនារតីនៃប្រទេសជប៉ុន នៅតែបន្តបេសកកម្មរុករកមនុស្សដែលបានបាត់ខ្លួននៅក្នុងគ្រោះទឹកជំនន់ និង ការបាក់ដី ក្នុងខេត្តនេះ ដែលបានកើតឡើងកាលពីថ្ងៃអាទិត្យ ទី ០៥ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅនេះ ។

យោងតាមអាជ្ញាធរបានឱ្យដឹងថា មនុស្ស ២៤ នាក់ត្រូវបានបាត់បង់ជីវិត ខណៈ ១៦ នាក់គ្មានសញ្ញាណច្បាស់លាស់ និង ១២ នាក់កំពុងបាត់ខ្លួន ហើយការខូចខាតនៅតែបន្តដោយមិនទាន់មានភាពច្បាស់ការនៅឡើយ ។

យ៉ាងណាមិញកម្ពស់ទឹកនៅក្នុងទន្លេទាំង ៩ បានបន្តកើនឡើងធ្វើឱ្យលិចលង់ទ្រង់ទ្រាយធំនៅក្នុងទីតាំងទាំង ១០ ចំណែកឯការបាក់ដីជាកំហុក ក៏បានបំផ្លាញផ្ទះ និង កាត់ផ្តាច់ផ្លូវអស់ជាច្រើនកន្លែង ។

សូមបញ្ជាក់ថា មកដល់ពេលនេះ ប៉ូលីស ក្រុមពន្លត់អគ្គីភ័យ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅតែបន្តធ្វើសកម្មភាពរបស់ខ្លួន សង្រ្គោះប្រជាជន និង ទៅដល់តាមទីតាំងដែលរងហានីភ័យនីមួយៗបានយ៉ាងឆាប់រហ័សបំផុត ៕

Related posts

Leave a Comment