ម៉ូតូសណ្តោងរម៉កមួយគ្រឿងដែលមានពាក់ស្លាកលេខ រដ្ឋ 17 -1:0140 ក្នុងការរកស៊ីមុខរបរចិញ្ចឹមជីវិត នៅតាមដងផ្លូវសាធារណៈ ពិតជាគួរឲ្យមានការភ្ញាក់ផ្អើលមែនទែនតែម្ដង តើច្បាប់មន្ត្រីរាជការ(រដ្ឋ)បែបណាក្នុងការដាក់ស្លាកលេខ រដ្ឋ ទៅលើយានជំនិះគ្រប់ប្រភេទ ហើយប្រកបដោយវិជ្ជាជីវៈជាអ្នកការងាររដ្ឋនោះ?
តើនេះវាជារឿងសំហេតុផលដែរឬទេ? ហើយមន្ត្រីអនុវត្តច្បាប់ចរាចរណ៍តាមគោលដៅនីមួយៗមានបានមើលឃើញខ្លះទេ? ឬក៏មើលឃើញតែក្នុងការផាកពិន័យទៅលើយានយន្តគ្រប់ប្រភេទដែលបើកបរមិនគោរពច្បាប់ ហើយផាកយកលុយនោះ? ហើយគោលការណ៍រឹតបន្តឹងច្បាប់ចរាចរណ៍ តាមដងផ្លូវសាធារណៈមានប្រសិទ្ធភាពដែរឬទេ។
ហើយឬមួយក៏មន្ត្រីស្ថាប័នរដ្ឋ ដែលរដ្ឋបានបើកប្រាក់បៀវត្សទៅឱ្យយ៉ាងសមរម្យបំផុត ទៅតាមតួនាទីនិងភារកិច្ចរបស់ខ្លួនបម្រើជូនប្រជាពលរដ្ឋដែលធ្វើការតាមស្ថាប័នការងាររដ្ឋ។