គួរតែប្រុងប្រយ័ត្នហេីយប្រុងប្រយ័ត្នទៀត! ចោរប្រហេីនដោះកញ្ជក់ទា្វរក្រោយបន្ទប់ជាន់លើ ចុះមកបន្ទប់ក្រោមលូនក្បែរមនុស្សដេក លួចសរុបជាង៣ម៉ឺនដុល្លារ (មានវីដេអូ)

សូមបងប្អូនដែររស់នៅក្នុងបុរីទាំងអស់ មេត្តាប្រុងប្រយ័ត្ន អោយបានខ្ពស់ ព្រោះមានចោរធ្វេីសកម្មភាពលួចដោះកញ្ជក់ទា្វរក្រោយបន្ទប់ជាន់លើ រួចចុះមកបន្ទប់ក្រោម ប្រមូលយកបានទ្រព្យសម្បត្តិ មានទូរស័ព្ទ៤គ្រឿង លុយក្នុងកាបូប គ្រឿងអលង្ការ ពេជ្រ អស់ជាង៣មុឺនដុល្លារ ហេីយគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍ចោរគាស់ផ្ទះចូលលូចទ្រព្យសម្បត្តិនេះបានកេីតឡេីងកាលពីវេលាម៉ោង០០:៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចបុរីលឹមឈាងហាក់(វាលស្បូវ ) សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេីតាមសម្ដីនារីរងគ្រោះបានរៀបរាប់ក្នុង គណនេយ្យ ហ្វេសប៊ុក ផ្ទាល់ខ្លួន របស់អ្នកនាងមានឈ្មោះ “Minea Nea” ដែលមានខ្លឹមសារទាំងស្រុងថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​“នៅវេលាម៉ោង ១២:30នាទីអាធ្រាតថ្ងៃទី៣១ ខែ១២ មានករណីចោរធ្វើសកម្មភាពចូលគាស់ផ្ទះរបស់នាងខ្ញុំដោយធ្វើការដោះកញ្ជក់ទា្វរក្រោយបន្ទប់លើចុះមកបន្ទប់ក្រោមយកបានទ្រព្យអស់ជាង ៣មុឺនដុល្លារដោយក្នុងនោះមានទូរស័ព្ទ៤គ្រឿង លុយក្នុងកាបូប នឹង គ្រឿងអល័ង្គការពេជ្យ

សូមបងប្អូនដែររស់នៅក្នុងបុរីទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្ពស់ព្រោះផ្ទះខ្ញុំវាបានចូលមកជាលើកទី២ហើយលើកទី១គឺមិនបានសម្រេចតែលើកទី២នេះគឺវាយកបានសំរេចដោយក្នុងផ្ទះរបស់ខ្ញុំគឺមានសមាជិកច្រើនតែវាមិនញញើតរឺខ្លាចរអានោះទេខាងនាងខ្ញុំនឹងធ្វើការដាក់ពាក្សបណ្តឹងនាព្រឹកនេះពេលដែររួចរាល់យើងខ្ញុំនឹងបង្ហោះវិឌីអូមុខចោរនោះជូនអ្នកទាំងអស់គ្នាបានមើលពេលក្រោយ” ៕

Related posts

Leave a Comment