ទ្រាំលែងបាន Kaka KH រិះគន់ចំៗទៅលើអ្នកគ្រូ Melinda ហើយអោយអ្នកគ្រូទៅសិក្សាភាសាអោយច្បាស់សិន ចាំមកបង្រៀនគេ(មានវីដេអូ)

មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅលើបណ្តាញសង្គម Facebook ដោយសារតែបងស្រី Kaka KH ដែលគេស្គាល់ថាជាតារា Facebook ល្បីឈ្មោះមានឈាមជ័រជាអ្នកសិល្បៈនោះ បានធ្វើការរិះគន់ចំៗទៅលើអ្នកគ្រូ Melinda ដែលអះអាងថាជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ កំពុងរស់នៅក្រៅប្រទេស។ ក្នុងនោះដែរ Kaka KH បានធ្វើការរិះគន់ថា៖

“សុំទោសប៉ុន្តែដោយសារតែឃើញច្រើនវីដេអូហើយ ថ្ងៃនេះខ្ញុំសូមរិះគន់ជាស្ថាបនាបន្តិច នាមជាអ្នកគ្រូគឺជាមនុស្សដែលគេគោរពហើយតែងតែសង្ឃឹមថាអ្វីដែលអ្នកបង្រៀនគឺជាការច្បាស់លាស់។ ឃើញថានិយាយមិនច្បាស់ហើយការបង្រៀនឲ្យនិយាយប្រើពាក្យវិញគឺមានខុសច្រើនណាស់ ចូលចិត្តប្រាប់គេឱ្យប្រើពាក្យនេះជំនួសព្រោះពាក្យនោះវាហួសសម័យដូចជាវីដេអូនេះជាដើមមិនចឹង ប្រើពាក្យថាជាការចែករំលែកប៉ុន្តែនៅក្នុងសិស្សម្នាក់តម្លៃ$3000 តម្លៃនេះចង់ថ្លៃជាងគ្រូដែលគេកើតនៅស្រុកគេហើយចេះច្បាស់លាស់ទៅទៀត ពេលដែលគេរិះគន់ថាគេជាអ្នកទើស (Hater) កុំបង្រៀនភាសាអង់គ្លេសទៅដល់អ្នកដទៃទៀតទុកដូចជាការលេងសើច សូមអ្នកគ្រូទៅសិក្សាភាសាបានច្បាស់លាស់មុននឹងចង់បង្រៀនដល់អ្នកដទៃ កុំឱ្យអ្នកដែលមិនចេះស្ដាប់តាមអ្នកគ្រូហើយរឹតតែមិនចេះទៀត ។ “Please stop ruining the English language for everyone, proof read what your teaching is correct or not before sharing to social media”. Cheers!”

 

មានវីដេអូ

Related posts

Leave a Comment