ជាការពិតណាស់ នារយៈពេលថ្មីៗនេះ មហាជនក្នុងបណ្តាញសង្គម បានបញ្ចេញមតិខុសៗគ្នា ដោយខ្លះកោតសរសើរ និងអ្នកខ្លះទៀតគិតថា ការសរសើរទៅលើ បុគ្គលដែលល្បីថាមានសតិមិនល្អ គឺបងប្រុស កែវ សុវណ្ណ ជារឿងមិនល្អឡើយ ការលើកឡើងបែបនេះក្រោយ មាន
មហាជនជាច្រើនបានជួបសំភាសន៍ជាមួយ បងប្រុស កែវ សុវណ្ណ ក្រោយសួរនាំគឺបងប្រុសម្នាក់នេះ បានបង្ហាញការនិយាយស្តីបែបមានចំណេះដឹងខាងច្បាប់ និងដឹងបុណ្យដឹងបាបទៀតផង រហូតមានអ្នកខ្លះអោយនាមបងប្រុសជាបណ្ឌិតទៀតផង។ ដូចដែលបានដឹង កែវ
សុវណ្ណ គឺជាពនេចរម្នាក់ គ្មានកន្លែងរស់នៅច្បាស់លាស់ឡើយ យ៉ាងណាដោយយោងតាមការបញ្ជាក់ពីព្រះសង្ឃមួយអង្គដែលមានព្រះនាមថា Tat Mahaty បានឲ្យដឹងថា: ដើម្បីដឹង! ល្បីល្បាញក្នុងបណ្ដាញសង្គមហ្វេសប៊ុក ញោមប្រុសឈ្មោះ កែវ សុវណ្ណ ដែលបងប្អូនញាតិមិត្តជិត
ឆ្ងាយបានដឹងខ្លះ មិនបានដឹងខ្លះ ឥឡូវនេះគាត់បានមកស្នាក់នៅហើយ ក្នុងវត្តព្រះឥន្ទកោសា ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប៕