សូមចូលរួមសោកស្តាយផង តារាចម្រៀង រ៉េប ម្នាក់ដែលតស៊ូពីក្មេងរើសសំរាម បានទទួលមរណ ភាពទាំងវ័យក្មេង ដោយសារតែ

ដោយយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សិល្បករកម្ពុជា បានរៀបរាប់ ឲ្យដឹងនៅថ្ងៃនេះថា “RIP តារាចម្រៀង រ៉េប ម្ចាស់បទ ក្រមុំភ្នំពេញ Original Song បានទទួលមរណៈភាព ដោយគ្រោះថ្នាក់ចរាចរណ៍ RIP ។ ដំណឹងមរណៈភាព ២៩ ១២ ២០២០ យប់ ពិតជារឿងមួយដែលគួរឲ្យសោកស្តាយខ្លាំងណាស់ បន្ទាប់ពីលឺដំណឹងថា តារាចម្រៀងរ៉េប ម្ចាស់បទ ក្រមុំភ្នំពេញ ទទួលមរណ ភាពទាំងវ័យក្មេង ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ។

ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phalla Viphou បានបង្ហោះសារទាំងអាល័យថា “នេះជាការចងចាំដែលបងប្អូនយើងចាងចាំប្អូនគ្មានថ្ងៃភ្លេច!!!សូមឲ្យជាតិក្រោយកុំឲ្យអភ័ព្វដូចជាតិនេះទៀត ប្អូនប្រុសបង

អាសូរណាស់ រស់នៅលើគំនរសម្រាមស្ទឹងមានជ័យ ហើយត្រូវបានគេយកមកចិញ្ចឹម បានរៀនសូត្រនិងមានជំនាញលើការកាត់វីដេអូ mix ភ្លេង beat box និពន្ធ រ៉េប ជាដើម។ ស្រឡាញ់ រាប់អានដូចបងប្អូន មិនគួរណាប្អូនទៅលឿនយ៉ាងនេះ។ ប្អូនគឺជាធនធានកម្រមួយនៅក្នុងសង្គម ខិតខំពីបាតដៃទទេរ ត្រូវរកលុយព្យាបាលម្តាយឈឺ ឥលូវខ្លួនមកជួបរឿងអកុសលបែបនេះទៀត ។Thach Sariya (Noya Beat) បានទទួលមរណៈភាពដោយ គ្រោះថ្នាក់ចរាចរណ៍ សពត្រូវបានតម្កល់នៅវត្តទួលសង្កែ។

Related posts

Leave a Comment