អីយ៉ា! មិនធម្មតា! រ៉េត ស៊ូហ្សាណា ពី 58គីឡូ រហូតដល់ 45គីឡូស្រក់អស់ 13គីឡូ ត្រឹមរយះពេល…

ប្រិយមិត្តពិតជាស្គាល់ហើយ កញ្ញា រ៉េត ស៊ូហ្សាណា ដែលជាតារាចម្រៀងដ៍ល្បីមួយរូប ដោយថ្មីៗនេះ កញ្ញា បានបង្ហោះពីអាថ៌កំបាំងធ្វើអោយស្រកគីឡូបានលឿនជូនដល់បងប្អូនក្នុងបណ្តាញសង្គម។ បើតាមគណនីរបស់កញ្ញា បានបង្ហោះថា៖ “ពី 58kg រហូតដល់ 45kg…ស្រក់អស់ 13kg ត្រឹមរយះពេល 3ខែគត់.. រូបភាពខាងធ្វេងកាលនោះខ្ញុំ 58kg ហេីយខាងស្ដាំដែលជារូបបច្ចុប្បន្ន 45kg..នៅពីក្រោយការស្រក់ kg នេះ គឺមានការលំបាកច្រើនដោយត្រូវហាត់ប្រាណផង តមអាហារដែលខ្លួនចូលចិត្តផង.ត្រូវញុំបន្លែ ដំឡូង ផ្អែម (sweet potato) ដោយពេលខ្លះមួយថ្ងៃពេញ ញុំតែ ផ្លែប៉ោមនិងទឹក រត់ម៉ាស៊ីនផង វៃបុកផង.. តែនេះជាលទ្ធផលដែលទទួលបានពីក្រោយការខិតខំប្រឹងប្រែង..💗 ខញុំធ្វើបាន បងប្អូនទាំងអស់គ្នាក៏អាចធ្វើបាន ដេីម្បីសុខភាពល្អ និង បង្កើនទំនុកចិត្តលេីខ្លួនឯង..💗
បងប្អូនទាំងអស់គ្នាតែងតែចង់អោយខ្ញុំចែករំលែកពីវីធីស្រក់ kg របស់ ខ្ញុំ..ខ្ញុំនិងធ្វើវីដេអូចែករំលែកពីរបៀបស្រកគីឡូ និង បទពិសោធន៍ក្នុងការតមអាហារ និងផ្សេងៗ..បងប្អូនចង់មេីលទេចាស?”៕

Related posts

Leave a Comment