នៅប្រទេសមួយនេះហើយ ដែលព្រះបរមរតនកោដ្ឋ បន្សល់ទុកមាស ១២ តោន ៤០០ គីឡូ

ថ្លែងតាមរយៈសារពិសេស នៅថ្ងៃទី ២៩ ធ្នូ ២០២០ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជាមានទុកបម្រុងជាសាច់ប្រាក់ចំនួនជាង ២០ ពាន់លានដុល្លារ ។ ក្នុងនោះកម្ពុជាមានមាសចំនួន ៤៤ តោន ​និង ៤០០ គីឡូ ។

សម្ដេចបានថ្លែងថា មានមាសសចំនួន ១២ តោន និង ៤០០ គីឡូ ជាកេរមរតកបន្សល់ទុកពីព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេច នរោត្ដម សីហនុ ពីសម័យសង្គមរាស្ត្រនិយម រក្សាទុកនៅប្រទេសស្វីស ។ ក្រៅពីនេះរក្សាទុកនៅធនាគារប្រទេសអង់គ្លេសចំនួន ១៧ តោន ទើបទិញចូលថ្មី និងរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ចំនួន ១៥ តោន ៕

Related posts

Leave a Comment