គួរឲ្យរំភើបណាស់ពេលដែលឃើញជនជាតិកូរ៉េ១ក្រុម បានជួយឈឺឆ្អាលនិងជួយទាមទារសិទ្ធមនុស្សជូនដល់ សា ក ស ពប្អូនស្រីពលករខ្មែរយើងដែលបានស្លា ប់…

ដូចប្រិយមិត្តបានជ្រាបមកហើយថា ពលការីចំណាក់ស្រុកខ្មែរ១រូប ដែលមកបំរេីការងារផ្នែកកសិកម្មបានរកឃេីញដេ កស្លា ប់ ក្រោមដំបូលរោងប្លាស្ទីកកសិដ្ឋានកាលបីថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២០ ដោយគាត់មានឈ្មោះថា នីសុខ ខេង ហើយគាត់ក៏មានគម្រោងត្រឡប់ទៅខ្មែរក្នុងពេល៣អាទិត្យទៀត បានទិញសំបុត្រយន្តហោះរួចរាល់ រឿងនឹកស្មានមិនដល់ ត្រូវបានបា ត់ប ង់ជីវិតដោយសារកន្លែងស្នាក់នៅ មិនត្រូវស្តង់ដារ និងមិនអាចទប់រលកត្រជាក់ខ្លាំង ។

ដោយលែកនៅមុននេះបន្តិច ខាងរដ្ឋភិបាលកូរ៉េខាងត្បូង ក៏បានបង្ហោះសារសុំទោសជាសារធារណៈចំពោះករណីខាងលើ នេះបើយោងតាមហ្វេសបុកផេចរបស់ព្រះសង្ឃ Jaya Raketo បានរៀបរាប់ថា: ក្រសួងការងារកូរ៉េ និងលោកអភិបាលខេត្តក្យង់គីដូបានសេចក្តីសេចក្តីថ្លែងការណ៍សូមទោសចំពោះសុខ ខេង និងក្រុមគ្រួសារ ចំពោះការបាត់បង់ជីវិតនៅក្នុងខ្ទមគ្របស្បោងផ្លាសស្ទិក អត់មានម៉ាស៉ីនកំដៅកណ្តាល ទីវាលដែលស្ថិតក្រោយអាកាសធាតុដ៏សែនត្រជាក់ក្រោមសូន្យជាង១០អង្សារ។

ទោះបីជាការធ្វើកោសលវិច្ច័យឃើញមានរោគាព្យាធិផ្សេងក៏ដោយ ការដែលឲ្យមនុស្សទៅរស់នៅខ្ទមគ្របស្បោងផ្លាសស្ទិក គឺមិនអាចទទួលយកបានទេក្នុងសង្គមស៉ីវិល័យដូចកូរ៉េនេះ។

ក្រសួងការងារ និងអភិបាលខេត្តបានចេញ បំរាមដាច់ណាត់ហាមឃាត់ចំពោះម្ចាស់ក សិដ្ឋាន និងនិយោជកដែលធ្វើខ្ទមគ្របស្បោងផ្លាស្ទិកឲ្យពលករស្នាក់នៅ។

អរគុណចំពោះពត៌មាននានា អង្ការសង្គមស៉ីវិល និងអង្ការសាសនាមួយចំនួនដែលបាន ជួយឈឺឆ្អាលចំពោះរឿងនេះ។សង្ឃឹងថាថ្ងៃ ក្រោយពលករ ពលករិនីខាងកសិកម្ម នឹង បានរស់នៅកន្លែងសមរម្យជាងនេះ។

ដោយឡែក បើតាមគណនីផេកឈ្មោះ Newry K&C Beauty Co LTD បានបង្ហោះលើបណ្តាញសង្គមថា៖ “គួរឲ្យរំភើបណាស់ពេលដែលឃើញជនជាតិកូរ៉េ១គ្រុម
បានជួយឈឺឆ្អា-លនិងជួយទាមទារសិទ្ធមនុស្សជូនដល់
សា-ក-ស-ពប្អូនស្រីពលករខ្មែរយើងដែលបាន-ស្លា-ប់
នៅលើទឹកដីកូរ៉េ អគុណ🙏🙏🙏🙏🙏
너무 감사합니다 💗💗”៕

~

Related posts

Leave a Comment