អីយ៉ា! ដោយក្តីអាណិតចំពោះក្មេងប្រុសលក់លៀសទល់អធ្រាត្រ ដើម្បីចិញ្ចឹមប្អូន៥នាក់ និងម្ដាយរួចទ្រហោរយំព្រោះលក់មិនដាច់ ស្រាប់តែតារាកំប្លែង នីឡា….

ប្រិយមិត្តពីតជាស្គាល់ហើយ តារាកំប្លែងរាងតូចច្រឡឹង កញ្ញា នីឡា ដែលត្រូវជាកូនស្រីសំណព្វចិត្តរបស់លោកតាវិចទ័រ។ ដោយកាលពីម្សិលមិញនេះ មានគណនីផេកមួយឈ្មោះ ខ្ញុំបាទរ៉ាហ្វីនដែលជាយុវជនមូស្លីមកម្ពុជា បានបង្ហោះលើបណ្តាញសង្គមបង្ហាញពីក្មេងប្រុសម្នាក់ ដ៍គួរអោយអាណិតជាខ្លាំង ដោយគណនីផេកនោះបានបង្ហើថា៖ “ម្ដាយទម្ងន់ចិត្តគ្រប់ខែកូនបងតស៊ូរលក់លៀដេីម្បីចិញ្ចឹមប្អូនប្រាំអ្នកលក់អត់ដាច់😭សមជួយសែរផង🙏

ខ្ញុំឃេីញហេីយអាណិតណាស់បេីសិនជាបងប្អូនឃេីញគាត់នៅកន្លែងណាជួយទិញគាត់ផងបងប្អូន😭😭😭😭ពេលដឹងរឿង ទើបដឹងថា ជីវិតជាបងប្រុស គឺ តស៊ូ លំបាក ដើម្បីប្អូនប្រុស ៥នាក់ទាំងក្នុងផ្ទៃពោះ នឹងម្តាយ ឯឪពុក ទៅឆ្ងាយធ្វើសំណង់ ថ្ងៃនេះលក់ដល់យប់ ទិញលៀស ៦មុឺន លក់បាន១មុឺន ត្រហូយំ គ្មានដើមឲថ្លៃលៀស ផ្ទះក៏ឆ្ងាយ គ្មានកម្លាំង អស់សង្ឃឹម

ដើរមិនដល់ គិតពីម្តាយជិតសំរាល និងប្អូនៗ ចាំបាយ…..ជីវិត និង គ្រួសារហេីយបេីសិនជាបងប្អូនចង់ជួយគាត់អាចទំនាក់ទំនងមកលេខ ទូរស័ព្ទ 081641318ខ្ញុំនិងទៅជួបគាត់🙏”។ គ្រាន់តែឃើញបង្ហោះបែបនេះ បានធ្វើអោយនីឡា មាចិត្តអាណិតអាសូរជាខ្លាំង ហើយបានធ្វើការស៊ែរ ណិងព្រមទាំងបានភ្ជាប់ជាមួយថា៖ “ចង់ជួយគាត់ ទោះមិនមានលុយច្រើនជួយក៏ចង់ជួយគាត់ដែរ”៕

Related posts

Leave a Comment