ចុមចម្លែកណាស់ សម្លេងបុរសម្នាក់នេះ ច្រៀងសម្លេងស្រីដូចម្ចាស់ដើម ម៉េង កែវ ពេជ្ជតា បេះដាក់ (មានវីដេអូ)

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ បើយោងតាមរយៈគណនីហ្វេសប៊ុកបុរសម្នាក់ដែលមានឈ្មោះថា Be Panda បានបង្ហោះវីដេអូឡាយដោយភ្ជាប់ជាមួយនឹងការបកស្រាយបទចម្រៀងជាច្រើនបទយ៉ាងពីរោះ ហើយអ្នកនិយមលេងអ៊ីនធើណេតជាច្រើនក៏កំពុងមានការចាប់អារម្មណ៍ច្រើនខ្លាំងផងដែរ។

ដោយក្នុងវីដេអូមួយនោះ កម្លោះសង្ហារូបនេះ បានធ្វើការបកស្រាយនូវបទចម្រៀងជាច្រើនបទ ដែលសុទ្ធសឹងតែជាបទរបស់កំពូលតារាចម្រៀងជើងចាស់គឺអ្នកនាង ម៉េង កែវពេជ្ជតា ទាំងអស់តែម្ដង។

ហើយអ្វីដែលប្លែក និងមហាជននាំគ្នាសរសើរព្រោងព្រាតនោះគឺ បើទោះបីជាកម្លោះសង្ហារូបនេះជាមនុស្សប្រុសពិតមែន ប៉ុន្តែនៅពេលដែលរូបលោកបានច្រៀងចម្រៀងទាំងនោះ សម្លេងរបស់លោកពិតជាពីរោះលន្លង់លន្លោច ដូចមនុស្សស្រីខ្លាំងមែនទែន ពិសេសគឺអាចនិយាយបានថាស្ទើរតែដូចទៅនឹងម្ចាស់បទ អ្នកនាង ម៉េង កែវពេជ្ជតា បេះបិតតែម្ដង ដែលធ្វើឲ្យគ្រប់គ្នាបានស្ដាប់ហើយនាំគ្នាពោលពាក្យសរសើរនិងចុច Share ជាហូរហែផងដែរ៕

~

Related posts

Leave a Comment