ជាការពិតណាស់មហាជនពិតជាមានចិត្តអាណិតអាស៊ូដល់មនុស្សស្រីកំសត់ម្នាក់ ដែលពិការជើង ហើយគ្មានអ្វីពាក់សម្រាប់ដើរអោយស្រួល
នឹងគេទេ មើលទៅពិតជាអាណិតដល់គាត់ខ្លាំងណាស់ ហើយក៏ត្រូវបានមហាជននាំគ្នាស៊ែរបន្ត រហូតបានដឹងដល់លោកស្រី ទ្រី ដាណា។
ក្រោយមកបានបន្តិច លោកស្រី ទ្រី ដាណា ក៏បានប្រកាសរកមនុស្សស្រីកំសត់ខាងលើដើម្បីជួយដល់រូបគាត់ ដោយលោកស្រី ទ្រី ដាណា
បានរៀបរាប់ថា: អ្នកស្គាល់ប្រាប់ផង🙏🙏បងប្អូនឃើញហើយ អាណិតគាត់ណាស់ 😢😢😢 ពការជើង រស់នៅម្នាក់ឯង មិនដឹងថា
គាត់រកស៊ីអី ដើម្បីជីវិត។ ឃើញគេបង្ហោះថា នៅបាត់ដំបង តើខ្ញុំអាចជួយគាត់តាមណាបាន? ចង់ជួយសម្រាលការលំបាកគាត់ខ្លះ😥😥។
ហើយតាមការខមិនរបស់មហាជន បានឲ្យដឹងថាមនុស្សស្រីកំសត់ គឺកំពុងតែរស់នៅ ភូមិខ្សោយឃុំរកា រ ស្រុក សង្កែ ខេត្តបាត់ដំបង៕