ប្រិយមិត្តពតជាស្គាល់ហើយ នាយចឺម ដែលជាតារាកំប្លែង និងជាតារាចម្រៀងដ៍ល្បីមួយរូប។ ដោយថ្មីៗនេះ នាយហាក់ធ្វើអោយមហាជនមានការភ្ញាក់ផ្អើរជាខ្លាំង បន្ទាប់ពីនាយបានសម្រក់ទឹកភ្នែកក្នុងកម្មវិធីមួយ
និងព្រមទាំងបានលើករឿងមួយថា៖ “ពេលពិបាកចិត្ត ខ្ញុំអត់ចូលចិត្តដើរទេ គឺខ្ញុំចូលចិត្តជួបជុំបងប្អូន ញុំាអីជុំគ្នា, ពេលដែលខ្ញុំពិបាកខ្លាំង គឺខ្ញុំសន្យាជាមួយម្តាយខ្ញុំ តែខ្ញុំសន្យាហើយ
ខ្ញុំត្រូវជំនះធ្វើឲ្យបាន សន្យាធ្វើផ្ទះឲ្យ, នៅមុខម្តាយខ្ញុំ ខ្ញុំមិនដែលឲ្យគាត់ដឹងថាខ្ញុំពិបាកទេ ខ្ញុំធ្វើឲ្យគាត់សប្បាយ ថ្ងៃណាខ្ញុំពិបាកចិត្ត ខ្ញុំបន្លប់ឲ្យបងប្អូនសប្បាយពេញផ្ទះហ្មង, ក្តីប្រាថ្នារបស់ខ្ញុំ ខ្ញុំចង់ឲ្យថា
ខ្ញុំថ្ងៃមុខទៅ ខ្ញុំម៉េចក៏ម៉េចទៅ ខ្ញុំអត់ខ្វល់ សំខាន់នេះលុយដែលខ្ញុំច្រៀង លុយពីសិល្បះដែលខ្ញុំចម្រៀងគឺសល់ផ្ទះនេះមួយ ទោះថ្ងៃក្រោយខ្ញុំធ្លាក់ពីចម្រៀង បងប្អូនលែងគាំទ្រខ្ញុំ ស្អប់ខ្ញុំ ក៏ខ្ញុំបានសល់ផ្ទះមួយឲ្យម្តាយរបស់ខ្ញុំដែរ…”៕
~