ក្តៅៗ! លោក ព្រាប សុវត្តិ ចេញលិខិតបំភ្លឺភ្លាមៗពាក់ព័ន្ធករណីវិវាទដីធ្លី ខណៈពេលដែលបញ្ហាដីនេះគឺ…

នៅមុននេះបន្តិចដោយយោងតាមហ្វេសបុកផេចរបស់លោក Heng Loong បានបញ្ជាក់អំពីស្ថានភាពជម្លោះដីធ្លីរបស់លតារាចម្រៀងលោក ព្រាប សុវត្តិ ដោយបានជូនជាដំណឹងថា: កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ចេញលិខិតបំភ្លឺពាក់ព័ន្ធករណីវិវាទដីធ្លីជាមួយឯកឧត្តម

ម៉ៅ ធនារក្ស គឺពុំទាន់បញ្ចប់ឡើយនៅរសៀលថ្ងៃទី 26 ខែធ្នូ ឆ្នាំ 2020 នេះកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានចេញលិខិតបំភ្លឺចំពោះការផ្សព្វផ្សាយដែលបានធ្វើឲ្យសាធារណជនភាន់ច្រឡំក្នុងករណីវិវាទដីធ្លីរវាងរូបលោក និងឯកឧត្តម ម៉ៅ ធនារក្ស ដោយបាន

បញ្ជាក់ថាករណីនេះត្រូវបានលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានធ្វើការសម្របសម្រួលបញ្ចប់ ជាព័ត៌មានមិនពិតនោះទេ។

ប៉ុន្តែជាក់ស្ដែងការបញ្ចប់វិវាទដីធ្លីដែល លោកជំទាវកិត្តិសង្គហបណ្ឌិត ធ្វើការសម្របសម្រួលនោះគឺរវាងរូបលោក និងឯកឧត្តម យឹម លុច្ស ក្រុមប្រឹក្សាខេត្តមណ្ឌលគិរីលើផ្ទៃដីទំហំ ១៥-៦៣៤ ហិកតានៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ពុំមែនជាករណីវិវាទជាមួយឯកឧត្តម ម៉ៅ ធនារក្សនោះឡើយ។ដូច្នេះសូមបងប្អូនសាធារណជននិងសារព័ត៌មានមេត្តាជ្រាប និងកុំបន្តការភាន់ច្រឡំទៀត៕

Uncategorized

Related posts

Leave a Comment