កាលពីម្សិញមិញត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវបេតុង ក្នុងភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល មានគ្រោះថ្នាក់
ចរាចរណ៍មួយបានកើតឡើង ដែលបង្កឡើងដោយយុវជនម្នាក់ កំពុងតែជិះម៉ូតូយ៉ាងរំភើបយកកាដូរអោយសង្សារថ្ងៃណូអែល តែបែជា
ទៅបុកនិងរថយន្តទំនើបម៉ាក់ Roll Royce បណ្តាលអោយខូចខាតផ្នែកខាងមុខ និងបែកកង់។ តែពិតជាសំណាងណាស់ ដោយម្ចាស់
រថយន្តទំនើប Roll Royce មានចិត្តធម៌ មិនអោយយុវជននេះសងសំណងថ្លៃខូចខាតឡើយ គ្រាន់តែអោយសុំទោស និងសន្យាថាកុំ
បើកបរធ្វេសប្រហែស និងល្បឿនលឿនបែបនេះទៀត។ គួរបញ្ជាក់ថាម្ចាស់រថយន្តទំនើបខាងលើមានឈ្មោះថា មាន សុភ័ណ្ឌ ភេទប្រុស អាយុ៣១ឆ្នាំ ជានាយកប្រតិបត្តិCEO «បុរីលាភសំណាង» មានទីលំនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល៕ សូមទស្សនាវីដេអូខាងក្រោមនេះ: