ក្រោយផ្ទុះការរិះគន់ចំពោះការបា ត់បង់ជីវិតរបស់ពលការីខ្មែរនៅកូរ៉េ ក្នុងរោងប្លាស្ទីក ខាងរដ្ឋាភិបាលកូរ៉េ បានចេញមកនិយាយបែបនេះថា…

ដូចប្រិយមិត្តបានជ្រាបមកហើយថា ពលការីចំណាក់ស្រុកខ្មែរ១រូប ដែលមកបំរេីការងារផ្នែកកសិកម្មបានរកឃេីញដេ កស្លា ប់ ក្រោមដំបូលរោងប្លាស្ទីកកសិដ្ឋានកាលបីថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២០ ដោយគាត់មានឈ្មោះថា នីសុខ ខេង ហើយគាត់ក៏មានគម្រោងត្រឡប់ទៅខ្មែរ

ក្នុងពេល៣អាទិត្យទៀត បានទិញសំបុត្រយន្តហោះរួចរាល់ រឿងនឹកស្មានមិនដល់ ត្រូវបានបា ត់ប ង់ជីវិតដោយសារកន្លែងស្នាក់នៅ មិនត្រូវស្តង់ដារ និងមិនអាចទប់រលកត្រជាក់ខ្លាំង ។ ដោយលែកនៅមុននេះបន្តិច ខាងរដ្ឋភិបាលកូរ៉េខាងត្បូង ក៏បានបង្ហោះសារសុំទោសជា

សារធារណៈចំពោះករណីខាងលើ នេះបើយោងតាមហ្វេសបុកផេចរបស់ព្រះសង្ឃ Jaya Raketo បានរៀបរាប់ថា: ក្រសួងការងារកូរ៉េ និងលោកអភិបាលខេត្តក្យង់គីដូបានសេចក្តីសេចក្តីថ្លែងការណ៍សូមទោសចំពោះសុខ ខេង និងក្រុមគ្រួសារ ចំពោះការបាត់បង់ជីវិតនៅក្នុង

ខ្ទមគ្របស្បោងផ្លាសស្ទិក អត់មានម៉ាស៉ីនកំដៅកណ្តាល ទីវាលដែលស្ថិតក្រោយអាកាសធាតុដ៏សែនត្រជាក់ក្រោមសូន្យជាង១០អង្សារ។ ទោះបីជាការធ្វើកោសលវិច្ច័យឃើញមានរោគាព្យាធិផ្សេងក៏ដោយ ការដែលឲ្យមនុស្សទៅរស់នៅខ្ទមគ្របស្បោងផ្លាសស្ទិក គឺមិនអាច

ទទួលយកបានទេក្នុងសង្គមស៉ីវិល័យដូចកូរ៉េនេះ។ ក្រសួងការងារ និងអភិបាលខេត្តបានចេញ បំរាមដាច់ណាត់ហាមឃាត់ចំពោះម្ចាស់ក សិដ្ឋាន និងនិយោជកដែលធ្វើខ្ទមគ្របស្បោងផ្លាស្ទិកឲ្យពលករស្នាក់នៅ។ អរគុណចំពោះពត៌មាននានា អង្ការសង្គមស៉ីវិល និងអង្ការសាសនា

មួយចំនួនដែលបាន ជួយឈឺឆ្អាលចំពោះរឿងនេះ។សង្ឃឹងថាថ្ងៃ ក្រោយពលករ ពលករិនីខាងកសិកម្ម នឹង បានរស់នៅកន្លែងសមរម្យជាងនេះ៕

Related posts

Leave a Comment