អ្នកដឹកនាំសម្ដែង៖ អរគុណពាក្យ «ជេរ» តែខ្ញុំសង្ឃឹមថាថ្ងៃណាមួយបងប្អូននឹងយល់ហើយសោកស្តាយ

ក្រោយមានការប្រតិកម្មជាខ្លាំងពីសំណាក់មហាជន ពិសេសអ្នកខេត្តព្រៃវែង ទៅលើឈុតខ្លីមួយនៅក្នុងបទចម្រៀង «អ្នកព្រៃវែងអាក្រក់ត្រង់ណា» រហូតដល់លោកអភិបាលខេត្តស្នើសុំចាត់វិធានការតាមផ្លូវច្បាប់ផងនោះ ពេលនេះលោក ឈួន សុខលីម និងក្រុមការងារនៃផលិតកម្មមរតក មេឌៀ បានធ្វើការសុំទោសជាសាធារណៈហើយ ។

យ៉ាងណាមិនរំលងបានមួយយប់បន្ទាប់ពីសុំទោសហើយ អ្នកដឹកនាំសម្ដែងកំពុងត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃនោះ ហាក់នៅមិនទាន់អស់ចិត្ត បានបង្ហោះសារយ៉ាងវែងមួយទៀតថា៖ «ខ្ញុំក្រោកពីគេងហើយ ខ្ញុំនៅតែញញឹមបានដដែលព្រោះខ្ញុំប្រាប់ខ្លួនឯងថាខ្ញុំនាំមនុស្សជាច្រើនដើម្បីជីវិតជោគជ័យក្នុងសិល្បះ រឿងអីខ្ញុំត្រូវបាក់ទឹកចិត្តតាមរយៈការជេប្រមាទបែបនេះ? ខ្ញុំទទួលបានការអប់រំខ្ពស់ និង ទទួលបានការប្រដៅបង្រៀនពីម្តាយរបស់ខ្ញុំបានយ៉ាងល្អបំផុតហើយតើ! ហើយខ្ញុំមានព្រះគង់ជាមួយទៀតគ្មានអ្វីត្រូវបាក់ទឹកចិត្តនោះទេ ។ ពេលនេះមិនមានអ្នកផ្តល់កម្លាំងចិត្តឲ្យពួកយើងក៏ដោយ ក៏ពួកយើងត្រូវជម្នះរាត្រីនេះឲ្យបានដែរ យ៉ាងហោចណាស់មានមនុស្ស ៣ នាក់ដែលតេ និង ឆាតមកប្រាប់យើងទាំងព្រឹកថា ស៊ូៗណាប្អូន ។ អរគុណការជេ តែខ្ញុំសង្ឃឹមថាថ្ងៃណាមួយបងប្អូន និង យល់ហើយនឹងសោកស្តាយពីអ្វីដែលបងប្អូនជេធ្ងន់ៗលើសហើយ និង ប្រើពាក្យប្រមាទមកលើខ្ញុំ ថ្ងៃណាមួយបងប្អូន និងក្លាយជាមិត្តល្អនិងខ្ញុំមិនខាន( ឈួន សុខលីម)»។

Related posts

Leave a Comment