ជីវិតអើយជីវិត កូនប្រុសច្បងតារាកំប្លែង វ៉ាងដឺ រស់នៅតែលតោលម្នាក់ឯង ក្រោយសមាជិកគ្រួសារទាំងអស់ចែកឋាន

គិតមលទល់នឹងពេលនេះ គឺរយៈកាលជាង ២០ ឆ្នាំទៅហើយនៃការលាកចាកលោករបស់អតីតតារាកំប្លែងនាយ វ៉ាងដឺ ដែលជាតារាកំប្លែងមានឈ្មោះបោះសម្លេងតាំងពីកំឡុងឆ្នាំ ៩០ មកម្ល៉េះ ។ យ៉ាងណាមិញ ទោះជាតារាកំប្លែងនាយ វ៉ាងដឺ បានបាត់បង់ជីវិតហើយក្តី ប៉ុន្តែរូបភាព និង ទេពកោសល្យរបស់លោកក៏នៅតែបន្តចែករំលែកនៅឡើយតាមរយៈវីដេអូការលេងកំប្លែងរបស់លោក ។

ក្រោយពីបាត់បង់ជីវិតនាយ វ៉ាងដឺ បានបន្សល់ទុកភរិយា និង កូនប្រុសស្រី ២ រូប ហើយមិនបានប៉ុន្មានរយៈពេល ៣ ឆ្នាំ ក្រោយ ភរិយារបស់តារាកំប្លែរូបនេះក៏បានបាត់បង់ជីវីតចោលកូនទាំង ២ ទៀត ។ លើសពីនោះ កូនស្រីពៅរបស់តារាកំប្លែងខាងលើនេះ ដែលមានឈ្មោះថា យិន ស្រីណែត ក៏បានបាត់បង់ជីវិតដោយជម្ងឺនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២០ ដោយទុកឲ្យបងប្រុសបង្កើតរបស់ខ្លួន យិន ស៊ីដេត ដែលសព្វថ្ងៃមានអាយុ ២៥ ឆ្នាំ ឲ្យរស់នៅតោលតែលតែម្នាក់ឯងមកដល់ពេលនេះ ។ក្នុងនោះដែរ ក្រោយពីប្អូនស្រីបានលាគ្មានថ្ងៃត្រលប់តាមឪពុកម្តាយហើយ កូនប្រុសច្បងនាយ វ៉ាងដឺ ក៏ធ្លាប់បានចូលប្រឡូកក្នុងវិស័យសិល្បដូចឪពុក ប៉ុន្តែប្រាក់ចំណូលមិនអាចផ្គត់ផ្គង់ជីវភាពបាន

Related posts

Leave a Comment