អ្នកណាខុស អ្នកណាត្រូវ? ពូសន្តិសុខធនាគារម្នាក់ រកវា យក្បាលអតិថិជន១អាយកូម ដោយសារខឹងមិនព្រមពាក់ម៉ាស់… (វីដេអូ)

ជារឿងមួយដែលបានកើតឡើង នៅថ្ងៃ ទី ២៥ ធ្នូ ឆ្នាំ ២០២០ បានបង្កឲ្យមានការភ្ញាក់ផ្អើលទៀតហើយ ក្រោយពីបុរសជាអតិថិជនម្នាក់ បានអះអាងថា បុរសជាសន្តិសុខធនាគារមួយកន្លែង ម្នាក់ ចង់ប្រើអំពើហិ ង្សារកវា យក្បាល១អាយកូម ប្រើប្រាស់សេវាកម្មរបស់ធនាគារ។

ក្នុងគណនីហ្វេសបុក Reach Honestly បានសរសេរថា សូមមើលសកម្មភាពចរិតពា លរបស់គាត់នឹងមួយ ធ្វើការនៅ ABA ផ្លូវ ២៧១ មិនដឹងថាធ្វើការផ្នែកខាងអីទេ ចេញមកឈ្លើ យសុទ្ធរកដាក់ ក្បាលខ្ញុំមួយអេកូម ហួសចិត្ត ជួយស៊្វែ ផងបងប្អូន។

ទោះជាយ៉ាងណាកី្ត បើមើលតាមវីដេអូសបញ្ជាក់ថា ក្នុងខណៈពេលគាត់បានដើរចូលមកដល់ច្រកចូលធនាគារ ដោយពុំបានពាក់ម៉ាស់ នៅពេលនោះ សន្តិសុខម្នាក់នោះ ក៏បានឲ្យម៉ាស់ពាក់ ហើយក៏ស្រាប់តែចាប់ផ្តើមនិយាយសម្លុតៗដាក់ថា ចូល ឬ មិនចូល បើអត់ចូលលែងឲ្យចូលឥឡូវហើយៗ បន្ទាប់មកក៏លែងឲ្យចូលតែម្តង ខណៈអតិថិជនបានអះអាងថា ធនាគារនៅមិនទាន់បិទទ្វានោះទេ។ ហើយទន្ទឹមនោះផងដែរ គេក៏បានឃើញសន្តិសុខនោះ បានចង្អុលឲ្យមើលផ្លាកនៅមាត់ទ្វារ ដែលប្រហែលមានន័យថា ដល់ម៉ោងបិទទ្វារ ឬ ក៏បម្រាមអ្វីផ្សេងនោះទេ។ ដោយសារតែយើងមិនបាននៅក្នុងស្ថានភាពនោះ យើងមិនអាចសន្មត់ថាអ្នកណាខុស អ្នកណាត្រូវនោះទេ ។

Related posts

Leave a Comment