ដូចប្រិយមិត្តបានជ្រាបហើយថា មហាជននៅបន្តខមិនសុំអោយ ឧកញ៉ា ឌួង ឆាយ និងអតីតភរិយារបស់លោកគឺ
លោកជំទាវ ដេត ម៉ាលីណា ត្រលប់មកដូចដើមចាប់ដៃគ្នាត្រូវគ្នាវិញម្តងទៀតក្នុងនាមជាស្វាមីភរិយា តែយ៉ាងណាភាគីខាងជំទាវ ដេត
ម៉ាលីណា បានបញ្ជាក់ហើយថាគាត់ឆ្អែត និងសុំចប់ត្រឹមប៉ុន្នឹងចុះ។ ដោយលែកនៅក្នុងថ្ងៃបុណ្យណូអែលឆ្នាំនេះ ឧកញ៉ា ឌួង ឆាយ ក៏បាន
សម្រេចចិត្តសុំការអនុញ្ញាតិពីអតីតភរិយារបស់លោក មកមើលកូនៗក្នុងថ្ងៃពិសេសមួយនេះ ថែមទាំងបង្ហោះសារដ៏កំសត់ថា: រីករាយថ្ងៃ
បុណ្យណូអែលណាពូមីងបងប្អូនទាំងអស់គ្នា 🎁🎁🎁 Happy Merry Christmas 2020 🎄🎄🎄 ថ្ងៃនេះសុំការអនុញាតិពីគាត់មកផ្ទះយកកាដូមកអោយកូនៗ ខានជួបកូនៗជិតមួយសប្តាហ៍ហើយ នឹកណាស់ ឌួង ឆាយ៕