បងប្អូនដឹងហើយថា នាពេលបច្ចុប្បន្ននេះ ការធ្វើចំនាកស្រុកទៅកាន់បរសទេសមានការកើនឡើងជាខ្លាំង ដូចជាការធ្វើចំនាក់ស្រុកទៅកាន់ប្រទេសថៃ ឬក៍កូរ៉េជាដើម។ មូលហេតុដែលធ្វើអោយបងប្អុនជាច្រើនធ្វើការចំនាក់ស្រុកទៅការធ្វើការបែបនេះ ដោយសារតែគិតថា នៅទីនោះពួកគាត់អាចនឹងទទួលបានប្រាក់កំរៃច្រើន ដូចជាការធ្វើការនៅកូរ៉េ។ យ៉ាងណាមិញ ការងារទាំងនោះក៍សុទ្ធតែមិនងាយស្រួលទេ ដោយអ្នកខ្លះក៍ជួបបញ្ហា ឬក៍ជួបគ្រោះថ្នាក់ផ្សេងៗពេលបំពេញការងារដែរ។ ជាក់ស្តែងថ្មីៗនេះ មាននារីម្នាក់ ដែលជាពលកលទៅធ្វើការនៅកូរ៉េ មានឈ្មោះថា នួន សុខខេង បានទទួលមរណ ភាព នៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៤ និង ៣០នាទី រសៀល ស្ថិតនៅតំបន់ផូឆន់។
ជាមួយគ្នានេះ ខាងស្ថានទូតក៍បានចេញបញ្ជាក់ថា ករណីនេះ បណ្តាលមកពីជំងឺក្រិនថ្លើមជាចម្បង។ ដោយឡែក បើតាមគណនីផេកឈ្មោះ Newry K&C Beauty Co LTD បានបង្ហោះលើបណ្តាញសង្គមបង្ហាញពីនារីម្នាក់ជាជនជាតិខ្មែរដែលទៅធ្វើការនៅកូរ៉េផ្នែកកសិកម្ម បានទទួលមរណភាពហើយ។ បើតាមគណនីផេកនេះបានបង្ហោះថា៖ “អាសូរណាស់សំរាប់ការរស់នៅរបស់គាត់»នៅក្នុងទឹកដីកូរ៉េ
មានបងប្អូនណាស្គាល់គ្រួសារគាត់»ទេ?? ?😭😭”៕
មានបងប្អូនណាស្គាល់ទេ ជួយប្រាប់ផង បងស្រីម្នាក់ ប្រកាសស្វែងរកគ្រួសារប្អូនស្រី ជាពលការិនី ដែលបានស្លា.ប់នៅកូរ៉េ
