ជាការពិតណាស់ រឿងរ៉ាវបែកគ្នាផ្តាល់ផ្លូវជីវិតជាប្តីប្រពន្ធរបស់ អ្នកនាង ដេត ម៉ាលីណា ជាមួយនឹងស្វាមីងាជាឧកញ៉ា បានធ្វើឲ្យមហាជនក្នុងបណ្តាញសង្គមមានការចាប់អារម្មណ៍ខ្លាំង
ហើយក្រោយពី អ្នកនាង ដេត ម៉ាលីណា បានចេញវីដេអូបកស្រាយអំពីដំបៅក្នុងចិត្តមក មហាជនក៏ហាក់ដូចជាបានយល់ និងលើកទឹកចិត្តដល់អ្នកនាងច្រើនផងដែរ។
យ៉ាងណាក្រលេកមកមើលសកម្មភាពមិនដាច់អាល័យរបស់អតីតស្វាមីរបស់ អ្នកនាង ដេត ម៉ាលីណា គឺលោកឧកញ៉ា ឌួង ឆាយ
ចែករំលែករូបថតចាស់មួយសន្លឹកថតជុំគ្រួសារ ក្នុងថ្ងៃបុណ្យណូអែល ឆ្នាំមុន ដែលធ្វើអោយហ្វេនៗដែលបានឃើញហើយ បានលាន់មាត់ថា:
គាត់ប្រហែលជានឹកគ្រួសារណាមើលទៅ – Happy merry Christmas day សូមឲ្យជួបជុំគ្នាវិញផងចុះអាណិតតែក្មេងទេជាពិសេស កូន
បង – បងសូមបួងសួងមាតាចេកចម អោយប្អូនទាំងពីរជួបជុំគ្នាវិញ កូនៗស្អាតៗណាស់ – សូមអោយលោកឧញ៉ា សម្រួលគ្នាបានជួបជុំគ្រួសារវិញ អាណិតកូនៗ បើនៅស្រលាញ់គ្នា៕