ចិន៖ កាលពីថ្មីៗនេះអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានចែកចាយវីដេអូខ្លី នៃសុនខអនាថាមួយក្បាល សំពះនិង យំក្រោយពីសុំចំណីនារីម្នាក់ នៅតាមដងផ្លូវJin Zhong នៅក្នុងខេត្ត Shanxi មួយកន្លែងនៅក្នុងប៉ែកខាងជើងប្រទេសចិន ដែលនេះធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនមិនអាចទប់ទឹកភ្នែកបាន។ ដោយឡែក វីដេអូខ្លីមួយនោះ គឺបង្ហាញពីសុនខតូចអនាថាមួយក្បាល កំពុងតែ
ឈរជើងពីរនិង លើកជើងខាងមុខសំពះ ទៅអ្នកដំណើរជានារីម្នាក់ ដើម្បីជាថ្នូរនឹងចំណី។ ដោយក្តីអាណិត នារីម្នាក់នោះក៏យក សាច់ក្រកដើម្បីឲ្យទៅសុនខមួយក្បាលនោះ ដោយចំណីមិនទាន់ដល់មាត់ផង វាក៏ហៀរទឹកភ្នែក បម្រុងនឹងស្រក់ចុះមកលើដី ធ្វើឲ្យនារីម្នាក់នោះរំជួលចិត្តជាពន់ពេក។ រំលងបានប៉ុន្មានថ្ងៃក្រោយមក នារីម្នាក់នោះត្រឡប់មកសួនច្បារម្តងទៀត ក៏ឃើញសុនខនោះ ដដែល ហើយវាបាន
រត់មកទទួល ដោយក្តីរីករាយ ហើយក៏បានហុច សាច់ក្រកឲ្យដូចលើកមុន ចំណែកសុនខនោះក៏យំម្តងទៀត ដែលជាមូលហេតុធ្វើឲ្យស្រីស្អាតម្នាក់នោះសម្រេចចិត្តយកវាទៅចិញ្ចឹម ប៉ុន្តែចុងសុនខមួយនោះ បានហក់ចុះពីលើឡានទៅក្នុងសួនច្បារនោះដដែលហើយ ក៏បាត់សូន្យឈឹងតែម្តង ដែលធ្វើឲ្យនារីម្នាក់នោះមិនអាចរកឃើញ ប៉ុន្តែនាងនឹងព្យាយាមយកវាមកចិញ្ចឹមឲ្យទាល់តែបាន។ នារីម្នាក់នោះក៏បាន
បន្ថែមថា ប្រហែលជាសុនខមួយក្បាលនោះមិនទុកចិត្តខ្លួន ដោយសារកន្លងមក សម្បូរអ្នកបរិភោគសុខនដែលប្រើប្រាស់វិធីឲ្យចំណីជាមុន ហើយក៏សម្លាប់យកសាច់បរិភោគតែម្តង។
ចំណែកអ្នកប្រើប្រាស់បណ្តាញសង្គមក៏សម្តែងសេចក្តីសោកស្តាយនិង រំពឹងថាសុនខមួយនោះនឹងមានសុវត្ថិភាពនិង អាចរកម្ចាស់ដែលមានចិត្តល្អផងដែរ ដោយសារតែការបរិភោគសុនខគឺជារឿងធម្មតាទៅហើយក្នុងប្រទេសចិន រហូតដល់មានការបង្កើតកម្មវិធីពិធីបុណ្យការ
បរិភោគសាច់សុនខដែលមានឈ្មោះថា The Lychee and Dog Meat Festival ដែលមានការសម្លាប់សុនខប្រមាណជា១មុឺនក្បាលក្នុងមួយឆ្នាំ ដើម្បីយកសាច់ទៅបរិភោគផងដែរ៕ សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖